ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងវិស្សាមកាលរបស់ប្រទេសចិនបញ្ចេញកម្លាំងចលករនៃសេដ្ឋកិច្ចចិន
2024-03-04 16:59:46cri
Share with:

    


       ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង  ទីផ្សារប្រើប្រាស់របស់ប្រទេសចិន មានការចាប់ផ្តើមដ៏ល្អ។ តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា  ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន  ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយនិងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

        ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានឆ្លុះបញ្ចាំងពីនិន្នាការវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់នៃសេដ្ឋកិច្ចប្រទេសចិន  បានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារតម្រូវការក្នុងស្រុកដែលមានទ្រង់ទ្រាយធំរបស់ប្រទេសចិន ហើយក៏បានបំផុសបន្ថែមទៀតនូវកម្លាំងចលករនៃភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិនផងដែរ។

           ប្រទេសចិនមានប្រជាជនចំនួនជាង១៤០០លាននាក់  GDPគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី១ម៉ឺន២ពាន់ដុល្លារអាមេរិក  ហើយមានទីផ្សារដ៏មានទ្រង់ទ្រាយធំដែលប្រកបដោយសក្តានុពលធំបំផុតនៅលើពិភពលោក។ ស្ថានការណ៍ជាមូលដ្ឋានដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរនៃការអភិវឌ្ឍការប្រើប្រាស់របស់ប្រទេសចិនមិនបានកែប្រែរទេ ហើយនិន្នាការទូទៅនៃការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃការប្រើប្រាស់ក៏មិនបានកែប្រែដែរ។ ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានផ្តល់ការបំផុសគំនិតម្តងទៀតថា   កំណើននៃការប្រើប្រាស់របស់ប្រទេសចិនមានលំហទូលំទូលាយ ហើយមានមូលដ្ឋាននិងមានទីបង្អែកទាំងស្រុងក្នុងការបញ្ចេញសក្តានុពលនៃការប្រើប្រាស់ដែលបានបង្កប់ក្នុងទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។  ការសម្របទៅតាមនិន្នាការនៃការអភិវឌ្ឍ ធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារមានភាពសំបូរបែប  ទីផ្សារប្រើប្រាស់ដែលមានការច្នៃប្រឌិត និងការជំរុញសក្តានុពលនៃការប្រើប្រាស់   មុខជានឹងបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរជាមិនខាន ហើយធ្វើឱ្យក្បាលម៉ាស៊ីននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មានមានភាពរស់រវើកកាន់តែខ្លាំងក្លា។

      នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន GDPរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣បានកើនឡើង៥.២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣   ដែលបង្ហាញពីនិន្នាការទូទៅដែលមានល្អប្រសើរឡើងនិងស្ថិរភាព។ ពេលថ្មីៗនេះ  ស្ថាប័នហិរញ្ញវត្ថុជាច្រើនលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចឆ្នាំ២០២៤ដោយសុទ្ធតែយល់ឃើញថា  មូលដ្ឋានគ្រឹះដែលវិវឌ្ឍទៅរកស្ថិរភាពនិងភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិននឹងត្រូវពង្រឹងបន្ថែមទៀត ហើយការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងកំណែទម្រង់នៃឧស្សាហកម្មនឹងបន្តជំរុញឱ្យបង្កើតកម្លាំងចលករឥតឈប់ឈរ។

      ភាពស្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ និងសេដ្ឋកិច្ចឆ្នាំថ្មី គឺជាការបកស្រាយយ៉ាងរស់រវើកនៃការបន្តមានភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ប្រទេសចិនដែលពោរពេញទៅដោយភាពរស់រវើកមុខជានឹងបំផុសសក្តានុពលដែលបង្កប់នៅក្នុងមនុស្សរាប់រយលាននាក់ និងធ្វើឱ្យប្រទេសចិននាថ្ងៃស្អែកមានភាពកាន់តែប្រសើរឡើង!

អ្នកបកប្រែ:冯辉
ប្លុកពិសេស