មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងបើកធ្វើនៅព្រឹកថ្ងៃទី៥ខែមីនា ដែលនឹងដំណើរការរយៈពេល៧ថ្ងៃ
2024-03-04 15:11:24cri
Share with:
ថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជន។ លោកLou Qinjianអ្នកនាំពាក្យនៃមហាសន្និបាតបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសពាក់ព័ន្ធនឹងរបៀបវារៈនៃមហាសន្និបាតនិងការងារនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
លោកLou Qinjianបានថ្លែងថា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងបើកធ្វើនៅព្រឹកថ្ងៃទី៥ខែមីនា ហើយបិទសម័យប្រជុំនៅរសៀលថ្ងៃទី១១ខែមីនាដែលមានរយៈពេល៧ថ្ងៃ៕