ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ មហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២៤នឹងផ្តោតសំខាន់ទៅលើបញ្ហាប្រឈម ក្នុងន័យស្វែងរកការអភិវឌ្ឍតាមរយៈការអនុវត្តជាក់ស្តែង
2024-03-04 09:14:09cri
Share with:

      ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក កិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងសម្ពោធបើកនៅថ្ងៃទី៤ និងទី៥ខែមីនាដោយឡែកពីគ្នា ។ តើធ្វើយ៉ាងណាអាចបង្កើនជំនឿចិត្ត និងកំណត់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានច្បាស់លាស់ វាច្បាស់ណាស់វា នេះគឺជា “សំណួរត្រូវឆ្លើយតប”ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនក្នុងឆ្នាំនេះ ។

        នៅឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានកាន់លំដាប់ថ្នាក់នាំមុខគេក្នុងអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ ប៉ុន្តែអាមេរិកនិងប្រទេសលោកខាងលិចបែរជាធ្វើដូចជាមិនឃើញទេ ផ្ទុយទៅវិញបានលាបពណ៌មកលើសេដ្ឋកិច្ចចិនជាប់រហូត ដោយសម្គាល់ឃើញថា អនាគតអភិវឌ្ឍន៍របស់ចិនអាប់អួរណាស់ ។ ប្រឈមនឹងបរិយាកាសខាងក្រៅដែលមានភាពស្មុគស្មាញនិងបម្រែបម្រួល ប្រឈមនឹងហានិភ័យនិងការសាកល្បងជាច្រើន កំណើនសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះខ្លះ នេះគឺជាលក្ខណៈពិសេសដ៏សំខាន់នៃសេដ្ឋកិច្ចដែលបានឈានចូលដំណាក់កាលប្រក្រតីភាពថ្មី ពោលគឺដំណើរការសេដ្ឋកិច្ចបានស្ថិតក្នុងក្របខ័ណ្ឌដ៏សមរម្យ ហើយកម្រិតកំណើនសេដ្ឋកិច្ចសមស្របនឹងការប៉ាន់ប្រមាណ ។

      ស្របពេលនឹងកំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿន រដ្ឋាភិបាលចិនបានផ្តោតសំខាន់ទៅលើបញ្ហាប្រឈមនិងការសាកល្បង ជំរុញការកែសម្រួលខាងរចនាសម័្ពន្ធដោយនឹងនរ លើកកម្ពស់គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារក្សានិន្នាការល្អប្រសើរនៃការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ ។ បើនិយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិនក្នុងរយៈពេលយូរ  វាមិនត្រឹមតែត្រូវផ្តោតសំខាន់ទៅលើភាពលំបាកនាពេលបច្ចុប្បន្ននេះ ជាងនេះទៅទៀតក៏ត្រូវមើលឃើញភាពធន់និងការច្នៃប្រឌិតថ្មីរបស់សេដ្ឋកិច្ចចិនផងដែរ ។

      ទាក់ទងនឹងចំណុចនេះ លោក Danis Simon ទីប្រឹក្សាជាន់ខ្ពស់របស់សកលវិទ្យាធិការសកលវិទ្យាល័យDuke របស់អាមេរិកទទួលបន្ទុកកិច្ចការចិនបានថ្លែងថា ក្នុងដំណើរការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសចិន មុខជានឹងជួបប្រទះការសាកល្បងជាមិនខាន ប៉ុន្តែក្រុមពាណិជ្ជករបរទេសនៅតែមានបំណងខ្លាំងក្លាក្នុងការចុះវិនិយោគនៅប្រទេសចិនដដែល ។ លោកជឿជាក់ថា អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននឹងមានពន្លឺភ្លឺស្វាង ។

“បង្កើតអាជីព ប្រក្រតីភាពថ្មីនិងខ្សែក្រវាត់និងផ្លូវ ” នេះជាការប៉ាន់ប្រមាណរបស់ «កាសែតមជ្ឈិម»របស់កូរ៉េខាងត្បូងចំពោះបញ្ហាពិភាក្សាសំខាន់ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ។ រដ្ឋាភិបាលចិននឹងបង្កើតរូបមន្តសេដ្ឋកិច្ចដែលអាចកើនឡើងជានិរន្តរភាព តាមរយៈការបង្កើតអាជីវព និងកិច្ចកសាងក្រុមសេដ្ឋកិច្ចនៃ “ខ្សែក្រវាត់និងផ្លូវ” ព្រមនិងបំផុសរលកជុំថ្មី ដើម្បីធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅថែមទៀត ។

  ដោយមកពីកំណើនសេដ្ឋកិច្ចចិនបានលើសពីការប៉ាន់ប្រមាណ ដូច្នេះ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះសេដ្ឋកិច្ចចិននិងកំណើនរបស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីរបស់អាស៊ីនៅឆ្នាំ២០២៤ ។ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដូចជាក្រុមហ៊ុន Goldman និងUBS ជាដើមសុទ្ធតែមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចចិន ឧត្តមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចចិននៅតែរក្សាបានដដែល ប្រទេសចិននៅតែជាអ្នករួមចំណែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនៅលើពិភពលោកក្នុងឆ្នាំនេះដដែល ។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំគន្លឹះក្នុងការសម្រេចបាននូវគោលដៅនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ផងដែរ ។ ដូច្នេះ ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយនឹងធ្វើការពិគ្រោះពិភាក្សានិងប្រមូលគំនិតឯកភាពរួម ក្នុងន័យគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមា និងតម្រង់ទិសដៅទៅមុខឱ្យបានច្បាស់លាស់ ។ ក្នុងទីចាប់ផ្តើមថ្មី ចាប់ផ្ដើមដំណើរថ្មី ការស្វែងរកការអភិវឌ្ឍតាមរយៈការអនុវត្តជាក់ស្តែង និងពន្លឿនការជំរុញការធ្វើទនើបកម្មតាមបែបផែនចិន ពិតជានឹងក្លាយជាបញ្ហាពិភាក្សាសំខាន់បំផុតក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ ។

         ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ប្រទេសចិនដែលមានសន្ទុះខ្លាំងក្លា បាននិងកំពុងបង្ហាញទៅកាន់ពិភពលោកនូវសេដ្ឋកិច្ចចិនដែលពោរពេញទៅដោយភាពរស់រវើកនិងភាពធន់ ។ ឥស្សរជនអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ទិសដៅនិងគោលនយោបាយដែលប្រកាសដោយមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ នឹងណែនាំប្រទេសចិនឱ្យឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន”ក្នុងដំណាក់កាលអភិវឌ្ឍបន្ទាប់ ពិភពលោកក៏រំពឹងថា ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍនៅពេលអនាគតដែលមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនបានដាក់បង្ហាញ នឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ការអភិវឌ្ឍសកល ក៏ដូចជារួមចំណែកកាន់តែធំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលផងដែរ ៕

 

 









 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស