ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីនឹងកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំរុស្ស៊ីដើម្បីនិយាយពីរឿងបែកក្លាយខ្សែអាត់សំឡេង
2024-03-04 10:37:08cri
Share with:

     ថ្ងៃទី៣ខែមីនាតាមម៉ោងក្នុងតំបន់    លោកស្រីSimonyan និពន្ធនាយកនៃស្ថានីយទូរទស្សន៍Russia Todayបានបង្ហើបព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមថា   ក្រសួងការបរទេសរុស្ស៊ីនឹងកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំរុស្ស៊ីដើម្បីនិយាយពីករណីបែកក្លាយខែ្សអាត់សំឡេងរបស់ភាគីយោធាអាល្លឺម៉ង់នៅថ្ងៃទី៤ខែមីនានេះតាមម៉ោងក្នុងតំបន់។

      នៅពេលមុននេះ  លោកស្រីSimonyanបានបង្ហោះខ្សែអាត់សំឡេងមួយនៅថ្ងៃទី១ខែមីនាដែលមានខ្លឹមសារថា មន្ត្រីយោធាអាល្លឺម៉ង់ជាច្រើននាក់ធ្លាប់បានពិគ្រោះពិភាក្សាអំពីការផ្តល់មីស៊ីលដល់អ៊ុយក្រែននិងជួយអ៊ុយក្រែនដោយសម្ងាត់ក្នុងការទម្លាក់គ្រាប់បែកទៅលើគោលដៅមួយចំនួនដូចជាស្ពាន Crimea ជាដើម។តាមការផ្សាយដំណឹងនៃកាសែតThe Wall Street Journalអាមេរិកឱ្យដឹងថា  មានមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បានបង្ហើបថា  ខ្សែអាត់សំឡេងនេះគឺជារឿងពិត៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស