ឥស្សរជននៃប្រទេសជាច្រើនបានយកចិត្តទុកដាក់ខ្ពស់ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលជិតនឹងបើកធ្វើ ដោយរំពឹងទុកថា ចិននឹងរួមចំណែកជាកម្លាំងចលករកាន់តែច្រើនដល់ការអភិវឌ្ឍសកល ។
លោក Luis Arce ប្រធានាធិបតីនៃប្រទេសបូលីវីបានថ្លែងថា យើងយកចិត្តទុកដាក់ខ្លាំងចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលជិតនឹងបើកធ្វើ ។ ប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យាជាដើម ប្រការនេះមានសារសំខាន់ណាស់ចំពោះពិភពលោក ។ ប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនរំពឹងទុកពីការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន ហើយសម្រេចបាននូវឧស្សាហូបនីយកម្មតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ ។
លោក Dmitry Novikov អនុប្រធានទីមួយនៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាតំណាងរាស្ត្ររុស្ស៊ីហៅកាត់ Duma បានថ្លែងថា ប្រព័ន្ធរបបសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធានាដល់ផលប្រយោជន៍នៃមុខរបរនានានិងប្រជាជនគ្រប់ជនជាតិរបស់ប្រទេសចិន ជោគជ័យរបស់ចិនបានបញ្ជាក់ពីប្រសិទ្ធភាពនៃប្រព័ន្ធរបបនយោបាយរបស់ចិន ៕