ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការលើកលែងទិដ្ឋាការរវាងចិននិងថៃអាចនឹងជួយឱ្យវិស័យទេសចរណ៍ក្នុងខែមីនាមានភាពកក់ក្តៅ
2024-03-03 13:43:08cri
Share with:

យោមតាមព័ត៌មានទូរទស្សន៍ CCTV ចិនបានឱ្យដឹងថា ថ្ងៃទី ១ ខែមីនា គឺជាថ្ងៃដំបូងចូលជាធរមានផ្លូវការនៃកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់បុគ្គលកាន់លិខិតឆ្លងដែនធម្មតារវាងចិននិងថៃ  តាមទិន្នន័យស្ថិតិប្រកាសដោយរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍របស់ចិនបានបង្ហាញឱ្យដឹងថា នៅថ្ងៃទី ១ ខែមីនា ចំនួនប្រជាពលរដ្ឋចិនធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃមាន ១៨២៥៨ នាក់ ជនជាតិថៃចូលដែនមហាដីគោកចិនមាន ៣៨៣៧ នាក់ ក្នុងនោះ អ្នកចូលដែនចិនដោយលើកលែងទិដ្ឋាការដែលជាបុគ្គលកាន់លិខិតឆ្លងដែនធម្មតាមាន ២៩៣០នាក់ ត្រូវជា ៧៦% នៃជនជាតិថៃចូលដែនមហាដីគោកចិន។

លោក Xiao Peng អ្នកស្រាវជ្រាវវិទ្យាស្ថានទិន្នន័យធំនៃវែបសាយ Qunar ប្រទេសចិនបានថ្លែងថា ថ្វីត្បិតតែនៅខែមីនាជារៀងរាល់ឆ្នាំគឺជារដូវទេសចរណ៍ដែលមានអ្នកទេសចរតិចក៏ដោយ តែឆ្នាំនេះយើងបានរកឃើញមានអ្នកទេសចរកាន់តែច្រើនឡើងៗចេញទៅធ្វើដំណើរ  ជាពិសេសចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេស។ នេះគឺដោយសារការកែលម្អនូវគោលនយោបាយនិងការស្តារឡើងវិញនូវជើងហោះហើរ ម្យ៉ាងវិញទៀតគឺដោយសារការកែសម្រួលនូវយុទ្ធសាស្ត្រតម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍។ កំណើននៃចំនួនទេសចរបានបញ្ជាក់ថា ប្រជាជនមានតម្រូវការយ៉ាងខ្លាំងក្នុងការធ្វើទេសចរណ៍ ហើយការបញ្ចុះតម្លៃសំបុត្រមានប្រសិទ្ធភាពលេចធ្លោក្នុងការជំរុញឱ្យទៅធ្វើទេសចរណ៍៕

អ្នកបកប្រែ:李展精
ប្លុកពិសេស