ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣នៃអង្គការពាណិជ្ជកម្មពិភពលោកបានបិទបញ្ចប់ តួនាទីរបស់ចិនដែលប្រកបដោយលក្ខណៈស្ថាបនាយ៉ាសកម្ម ទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីគ្រប់ភាគី
2024-03-03 14:56:40cri
Share with:

    ថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣ នៃអង្គការពាណិជ្ជកម្មពិភពលោកបានប្រារព្ធឡើងនៅទីក្រុង AbuDhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ គណៈប្រតិភូចិនបានជំរុញយ៉ាងសកម្មដើម្បីឱ្យឈានដល់កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការដោយបានតាមដានដំណើរទាំងមូលនិងចូលរួមក្នុងការពិគ្រោះពិភាក្សាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យសន្និសីទសម្រេចបានភាពជោគជ័យ និងទទួលបានការកោតសរសើរខ្ពស់ពីគ្រប់ភាគីដែលចូលរួមក្នុងសន្និសីទ អេមីរ៉ាតអារ៉ាប់រួមជាម្ចាស់ផ្ទះ និងលោកស្រី Iweala  អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក ។

    សន្និសីទនេះបានចេញផ្សាយ«សេចក្តីប្រកាសរដ្ឋមន្ត្រី Abu Dhabi »  ហើយសមាជិកនានាបានសន្យាថានឹងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបន្តជំរុញកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស