ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណាត់ផ្លូវប្រទេសឡាវនៃផ្លូវដែកចិន-ឡាវបើកដំណើរការអាជីវកម្មដឹកជញ្ជូនទំនិញរហ័សជាលើកដំបូង
2024-03-03 13:22:21cri
Share with:

    អ្នកសារព័ត៌មានបានដំណឹងពីក្រុមហ៊ុនផ្លូវដែកឡាវ-ចិនកាលពីថ្ងៃទី ១ ខែមីនាថា ដើម្បីពង្រីកប្រភេទសេវាកម្មដឹកជញ្ជូន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនតាមបណ្តោយផ្លូវដែកក្នុងការដឹកជញ្ជូនទំនិញប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ក្រុមហ៊ុនផ្លូវដែកឡាវ-ចិនដែលទទួលខុសត្រូវលើប្រតិបត្តិការនៃកំណាត់ផ្លូវប្រទេសឡាវនៃផ្លូវដែកចិន-ឡាវបានបើកសេវាកម្មដឹកជញ្ជូនទំនិញរហ័សក្នុងតំបន់ជាលើកដំបូង។

  នេះជាលើកទីមួយហើយដែលក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបានចាប់ដំណើរការអាជីវកម្មដឹកជញ្ជូនទំនិញរហ័សតាមផ្លូវដែកចិន-ឡាវ ហើយសម្រេចបាន "ការដឹកជញ្ជូនទៅដល់ នៅថ្ងៃតែមួយ"។ ការនេះនឹងជំរុញការអភិវឌ្ឍនៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកឡាវ និងផ្តល់ភាពងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនឡាវ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស