ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់
2024-03-03 14:45:52cri
Share with:

កិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទបញ្ចប់នៅទីក្រុងប៉េកាំងនារសៀលថ្ងៃទី ២ ខែមីនា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំ ព្រមនិងថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Wang Huning បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់ៗរបស់លោកអគ្គលេខាធិការ Xi Jinping និងការសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងប្រជាធិបតេយ្យដែលជាប្រធានបទសំខាន់ពីរ ប្រកាន់ខ្ជាប់នូវលក្ខណៈនិងតួនាទីរបស់សភាប្រឹក្សានយោបាយប្រជាជន ប្រកាន់ខ្ជាប់នូវគោលគំនិតបម្រើប្រជាជនរបស់សភាប្រឹក្សានយោបាយទូទាំងប្រទេស ដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អសម្រាប់ភារកិច្ចនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលថ្មីដោយឈរលើមូលដ្ឋានដ៏ល្អដែលបង្កើតដោយសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលមុនៗ។

លោក Wang Huning បានថ្លែងថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាខួបលើកទី ៧៥ នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន វាមានសារៈសំខាន់ណាស់សម្រាប់ការបំពេញការងារបានល្អរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។ ត្រូវប្រកាន់ខ្ជាប់នូវគោលដៅនិងគោលការណ៍ទូទៅនៃការងារដែលស្វែងរកវឌ្ឍនភាពទន្ទឹមនឹងការរក្សាស្ថិរភាព ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលនៃការដឹកនាំរបស់បក្ស រណសិរ្សរួបរួម និងការពិភាក្សានយោបាយបែបប្រជាធិបតេយ្យ បន្តវេននិងផ្សព្វផ្សាយទម្លាប់ប្រពៃណីដ៏ល្អ ចងចាំទំនួលខុសត្រូវខាងនយោបាយ ផ្តោតលើទំនើបកម្មតាមបែបផែនចិន ពង្រឹងការណែនាំខាងមនោគមវិជ្ជានិងនយោបាយ ផ្តល់មតិនិងយោបល់យ៉ាងសកម្មអំពីអភិបាលកិច្ចជាតិ និងប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ពង្រឹងការកសាងខ្លួនឯង និងប្រមូលផ្តុំនូវតម្រិះប្រាជ្ញានិងកម្លាំងដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រចាំឆ្នាំ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស