ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមនូវការអនុវត្ត "ក្របខណ្ឌ គុនមីង-ម៉ុងរ៉េអាល់ "
2024-03-03 14:22:57cri
Share with:

 

ពេលថ្មីៗនេះ ក្នុងអំឡុងមហាសន្និបាតបរិស្ថានអង្គការសហប្រជាជាតិលើកទី៦  ប្រទេសចិនដែលក្នុងនាមជាប្រធាននៃកិច្ចប្រជុំលើកទី ១៥ នៃមហាសនិ្នបាតភាគីហត្ថលេខីនៃ    « អនុសញ្ញាជីវចម្រុះ »ដែលហៅកាត់COP15 បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមនូវការអនុវត្ត "ក្របខណ្ឌជីវចម្រុះសកលគុនមីង-ម៉ុងរ៉េអាល់"

នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ លេខាធិការប្រតិបត្តិស្តីទីនៃលេខាធិការដ្ឋាននៃ « អនុសញ្ញាជីវចម្រុះ » និងតំណាងមកពីប្រទេសនិងអង្គការអន្តរជាតិជាច្រើន រួមមានកាណាដា ហ្គាបុង ឈីលី សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិជាដើមបានចូលរួមក្នុងសិក្ខាសាលាលើកនេះ។

 

នៅក្នុងសិក្ខាសាលានេះ លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងបរិស្ថានអេកូឡូស៊ី ប្រទេសចិនបានធ្វើបទបង្ហាញអំពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការដោះស្រាយទំនាក់ទំនងរវាងការអភិវឌ្ឍនិងការអភិរក្ស។ លោកបានថ្លែងថា ប្រទេសចិនបាននាំមុខគេក្នុងការសម្រេចបាននូវការកាត់បន្ថយទំហំដីរហោស្ថានកម្មនិងដីខ្សាច់ ហើយ អត្រាគ្របដណ្តប់ព្រៃឈើរបស់ចិនបានឡើងដល់លើសពី ២៤% ដែលធ្វើឱ្យចិនក្លាយជាប្រទេសដែលមានកំណើនធនធានព្រៃឈើខ្ពស់បំផុត មានទំហំព្រៃឈើសិប្បនិម្មិតធំបំផុតលើពិភពលោក និងជាប្រទេសកែលម្អគុណភាពខ្យល់អាកាសលឿនបំផុតក្នុងពិភពលោក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស