ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនចូលរូមពិធីជប់លៀងថ្លែងអំណរគុណប្រចាំឆ្នាំនៃសភាពាណិជ្ជកម្មអាមេរិកនៅចិនព្រមទាំងថ្លែងសុន្ទរកថា
2024-03-03 13:38:08cri
Share with:



តបតាមការអញ្ជើញពីសភាពាណិជ្ជកម្មអាមេរិកនៅចិន លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីជប់លៀងថ្លែងអំណរគុណប្រចាំឆ្នាំនៃសភាពាណិជ្ជកម្មអាមេរិកនៅចិនព្រមទាំងថ្លែងសុន្ទរកថានៅក្រុងប៉េកាំងកាលពីថ្ងៃទី១ខែមីនា ។

លោក Han Zheng បានថ្លែងថា ជិតកន្លះសតវត្សរ៍កន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា បានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានចូលរួម សាក្សីនិងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏ដូចជាអ្នកត្រួតត្រាយនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើននិងកាន់តែល្អប្រសើរនៅពេលអនាគត សង្ឃឹមថាភាគីទាំងពីរពង្រឹងនិងពង្រីកមូលដ្ឋានទំនុកចិត្តមិត្តភាព ពង្រីកវិស័យកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម បង្កើតបរិយាកាសការអភិវឌ្ឍដ៏ល្អ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពយូរអង្វែង។

លោកHan Zheng បានបន្តថា សេដ្ឋកិច្ចចិនមានភាពធន់គ្រប់គ្រាន់ សក្តានុពលធំ និងលំហទូលំទូលាយ កម្លាំងចលករថ្មីនិងឧត្តមភាពថ្មីបាននិងកំពុងអភិវឌ្ឍយ៉ាងរឹងមាំដោយឥតឈប់ឈរ ។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកមានសក្តានុពលធំធេង លំហទូលំទូលាយនិងអនាគតប្រកបដោយការរំពឹងទុក ស្វាគមន៍មិត្តភ័ក្តមជ្ឈដ្ឋានសហគ្រាសអាមេរិកកាន់តែច្រើនមកធ្វើការវិនិយោគនៅប្រទេសចិន។

តំណាងមកពីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជរវាងចិននិងសហរដ្ឋអាមេរិកប្រហែល៥០០នាក់បានចូលរួមសកម្មភាពលើកនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស