ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនខ្លាឃ្មុំផេនដាព្រៃកើនឡើងដល់ជិត ១៩០០ក្បាល ប្រភេទសត្វកម្ររបស់ប្រទេសចិនបង្កើនចំនួនម្តងទៀត!
2024-03-03 11:15:22cri
Share with:

 

     ថ្ងៃទី ៣ ខែមីនា គឺជាទិវាសត្វនិងរុក្ខជាតិព្រៃពិភពលោកលើកទី ១១ ប្រធានបទឆ្នាំនេះនៅក្នុងប្រទេសចិនគឺ "ការកសាងប្រព័ន្ធការពារដ៏ឆ្លាតវៃសម្រាប់សត្វនិងរុក្ខជាតិព្រៃ" ។ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីរដ្ឋបាលព្រៃឈើនិងវាលស្មៅជាតិចិនថា បន្ទាប់ពីការអភិរក្សជាច្រើនឆ្នាំរៀងមក ចំនួនប្រភេទជីវកម្រនិងជិតផុតពូជនៅក្នុងប្រទេសចិនមានការកើនឡើងជាលំដាប់។

ចំនួនសត្វដំរីអាស៊ីព្រៃបានកើនឡើងពីជាង ១៥០ ក្បាលក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ជាង ៣០០ ក្បាលនាពេលបច្ចុប្បន្ននេះ។ យោងតាមការតាមដាន ចំនួនខ្លាឃ្មុំផេនដាព្រៃបានកើនឡើងពីប្រហែល ១១០០ ក្បាលក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ជិត ១៩០០ ក្បាលនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ប្រទេសចិននៅតែបន្តអនុវត្តការងារជួយរុក្ខជាតិជិតផុតពូជចំនួន ២០៦ ប្រភេទទៅកាន់ព្រៃវិញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការការពារសត្វនិងរុក្ខជាតិព្រៃតាមរយៈការកសាងប្រព័ន្ធអភិរក្សដ៏ឆ្លាតវៃសម្រាប់សត្វនិងរុក្ខជាតិព្រៃ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស