ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម័យប្រជុំលើកទី២នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ មីនា
2024-03-02 16:56:33cri
Share with:


សម័យប្រជុំលើកទី២នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ មីនា (ថ្ងៃចន្ទ)ក្នុងសាលសន្និសីទសារព័ត៌មាននៃវិមានសភាប្រជាជនក្រុងប៉េកាំង  អ្នកនាំពាក្យសភានឹងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសទាក់ទងទៅនឹងរបៀបវារៈនៃមហាសន្និបាតសភានិងការងាររបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន។

អ្នកសារព័ត៌មានអាចចូលសាលវិមានសភាប្រជាជនតាមទ្វារខាងកើតដោយភ្ជាប់មកជាមួយនូវប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយមហាសន្និបាតចាប់ពីម៉ោង ១១ នាព្រឹកថ្ងៃដដែលនោះ។សូមស្វាគមន៍អ្នកសារព័ត៌មានចិននិងបរទេសចូលរួមយកព័ត៌មាន៕

 

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស