ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងកសិកម្មនិងជនបទចិនបង្ហាញថា ការកែលម្អនិងលើកកម្ពស់បរិស្ថានលំនៅដ្ឋាននៅតាមជនបទប្រទេសចិនទទួលបានសមិទ្ធផលថ្មី
2024-03-02 15:21:20cri
Share with:

ប៉ុន្មានឆ្នាំចុងក្រោយនេះ បរិស្ថានលំនៅដ្ឋាននៅតាមជនបទនៃប្រទេសចិនបន្តមានភាពប្រសើរឡើង ក្នុងឆ្នាំ២០២៣ អត្រាមានបង្គន់អនាម័យប្រើប្រាស់នៅទីជនបទរបស់ប្រទេសចិនបានលើសពី៧៣%  អត្រាគ្រប់គ្រងទឹកកខ្វក់នៅតាមជនបទបានលើសពី៤០% សមាមាត្រនៃភូមិរដ្ឋបាលដែលប្រមូលដឹកសំរាមតាមជនបទលើសពី ៩០% ។

អ្នកទទួលខុសត្រូវនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មនិងជនបទចិនបានថ្លែងថា ឆ្នាំ២០២៣ ប្រទេសចិនបានបូកសរុបនិងផ្សព្វផ្សាយបទពិសោធនៃ"វិស្វកម្មគំរូភូមិរាប់ពាន់ ការគ្រប់គ្រងភូមិរាប់ម៉ឺន" ធ្វើឱ្យការកសាងភូមិគួរឱ្យចង់រស់នៅនិងភូមិដ៏ស្រស់ស្អាតមានប្រសិទ្ធភាព  ។តំបន់នានាបានអនុវត្តយ៉ាងស៊ីជម្រៅនូវសកម្មភាពកសាងជនបទ  ពន្លឿនការបំពេញភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតាមជនបទ ជំរុញការកែលម្អនិងលើកកម្ពស់បរិស្ថានលំនៅដ្ឋាននៅតាមជនបទ ភូមិដែលធ្វើសកម្មភាពសំអាតនៅទូទាំងប្រទេសចិនបានលើសពី៩៥%  សោភ័ណ្ឌភាពនៅទីជនបទមានភាពប្រសើរឡើងយ៉ាងលេចធ្លោ។

សូមបញ្ជាក់ថា យោងតាម«ផែនការសកម្មភាព៥ឆ្នាំនៃការកែលម្អនិងលើកកម្ពស់បរិស្ថានលំនៅដ្ឋាននៅតាមជនបទឆ្នាំ២០២១-២០២៥» ដែលចេញផ្សាយដោយខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងខុទ្ទកាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រហូតដល់ឆ្នាំ២០២៥ បរិស្ថានលំនៅដ្ឋាននៅតាមជនបទមានភាពប្រសើរឡើងយ៉ាងលេចធ្លោ ការកសាងភូមិគួរឱ្យចង់រស់នៅនិងភូមិដ៏ស្រស់ស្អាតទទួលបានការវិវឌ្ឍថ្មី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស