ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោកSulyok ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសហុងគ្រី
2024-03-02 15:48:58cri
Share with:

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ លោក  Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោកSulyok ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសហុងគ្រី។

លោក Xi Jinping បានលើកឡើងក្នុងសារលិខិតថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងហុងគ្រីក្នុងគ្រប់វិស័យទទួលបានសមិទ្ធផលជាផ្លែផ្កា  និងមានកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការអន្តរជាតិនិងតំបន់។ ឆ្នាំនេះគឺជាខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី ហើយការអភិវឌ្ឍនទំនាក់ទំនងទ្វេភាគីជួបនឹងឱកាសថ្មីនិងសំខាន់។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហុងគ្រី ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី Sulyok ដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ និងធ្វើការដឹកនាំដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងហុងគ្រីឡើងដល់កម្រិតថ្មី ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស