ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-03-02 13:44:05cri
Share with:


 

នៅថ្ងៃទី ១ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីពិនិត្យនិងអនុម័តនូវ "ផែនការប្រតិបត្តិការសម្រាប់ជំរុញការធ្វើបច្ចុប្បន្នភាពបរិក្ខារដោយមានទ្រង់ទ្រាយធំនិងការជំនួសទំនិញប្រើប្រាស់ចាស់ជាមួយនឹងថ្មី" ដើម្បីសិក្សាស្រាវជ្រាវអំពីការងារពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងបន្តជំរុញបន្ថែមទៀតនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការធ្វើសមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេ ។

កិច្ចប្រជុំនេះបានចង្អុលបង្ហាញថា ការជំរុញឱ្យមានបច្ចុប្បន្នភាពនៃបរិក្ខារដោយមានទ្រង់ទ្រាយធំ និងការជំនួសទំនិញប្រើប្រាស់ចាស់ជាមួយនឹងថ្មី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសទាំងមូល។ ត្រូវអនុវត្តយុទ្ធសាស្រ្តសន្សំសំចៃដោយគ្រប់ជ្រុងជ្រោយ បង្កើតនិងកែលម្អប្រព័ន្ធប្រមូលយកទៅកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញឱ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។

លើសពីនេះ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវពង្រឹងបន្ថែមទៀតនូវសមត្ថភាពច្នៃប្រឌិត កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្ម និងសមត្ថភាពអភិវឌ្ឍន៍នៃតំបន់ដីសណ្តទន្លេយ៉ង់សេ ដើម្បីដើរតួនាទីជាគំរូនាំមុខគេកាន់តែប្រសើរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស