ជនជាតិចិនបុរាណបានប្រៀបប្រដូចប្រជាជនជាទឹក និងអ្នកគ្រប់គ្រងជានាវា ដោយសង្កត់ធ្ងន់ពីអំណាចរបស់ប្រជាជនចំពោះអ្នកគ្រប់គ្រង និងតម្រូវការសម្រាប់អ្នកគ្រប់គ្រងក្នុងការគោរពសភាពការណ៍និងអារម្មណ៍របស់ប្រជាជន។ ទីក្រុងប៉េកាំងគឺជាទីក្រុងដ៏ធំមួយដែលមានប្រជាជនជាង២០លាននាក់ ដែលជាធម្មតាប្រឈមនឹងបញ្ហាផ្សេងៗដែលរដ្ឋាភិបាលត្រូវខិតខំដោះស្រាយ។ ចាប់តាំងពីឆ្នាំ ២០១៩មក ទីក្រុងប៉េកាំងបានដាក់បញ្ចូលសង្កាត់ចំនួន១៦ ឃុំចំនួន៣៤៣ ស្ថាប័នរដ្ឋបាលចំនួន៦៥និងសហគ្រាសចំនួន៤៩និងអង្គការភាពសាធារណៈដែលផ្តល់សេវាសាធារណៈទៅក្នុងបណ្តាញទូរស័ព្ទទាន់ហេតុការណ៍លេខ១២៣៤៥។ យន្តការនៃ "ការដោះស្រាយពាក្យបណ្តឹងភ្លាមៗនៅពេលទទួលបាន" ត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។ ប៉ុន្តែតើវាដំណើរការយ៉ាងដូចម្ដេចដែរ តើវាបម្រើសាធារណជនដោយរបៀបណា? សូមចុចLinkចូលទស្សនាវីដេអូ ដើម្បីឈ្វេងយល់អំពីពត៌មានលម្អិតនៃខ្សែទូរស័ព្ទបន្ទាន់សេវាសាធារណៈមួយនេះ៕
#ClassicQuotesByXiJinping