ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនថ្លែងថា យោធាចិននឹងចាត់ប្រតិបត្តិការតបតវិញ ដើម្បីប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន និងការបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូង
2024-03-01 15:18:36cri
Share with:

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធានាពេលថ្មីៗនេះ ។

មានអ្នកសារព័ត៌មានបានសួរថា នាពេលថ្មីៗនេះ ហ្វីលីពីននិងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នាលើសមុទ្រ និងធ្វើល្បាតតាមផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង។ យុទ្ធភូមិភាគខាងត្បូងនៃកងរំដោះប្រជាជនចិនបានចាត់បញ្ជូនកម្លាំងយោធាធ្វើល្បាតតាមផ្លូវសមុទ្រនិងផ្លូវអាកាសនៅសមុទ្រចិនខាងត្បូងក្នុងពេលតែមួយ។ ហ្វីលីពីនបានអះអាងថា ខ្លួននឹងមិនដកថយក្នុងការទាមទារដែនសមុទ្រឡើយ។តើប្រទេសចិនមានការអធិប្បាយអ្វីចំពោះរឿងនេះ?

លោក Zhang Xiaogang បានថ្លែងថា នាពេលថ្មីៗនេះ ហ្វីលីពីនបានរួមជាមួយប្រទេសក្រៅតំបន់ ដើម្បីរំខានដល់ស្ថានការណ៍សមុទ្រចិនខាងត្បូង ដោយបានរៀបចំអ្វីដែលគេហៅថា "សមយុទ្ធយោធារួម"  ព្រមនិងឃោសានាបំប៉ោងជាសាធារណៈ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នាវាឆ្មាំសមុទ្ររបស់ហ្វីលីពីនបានបរចូលដោយខុសច្បាប់ម្តងហើយម្តងទៀតទៅក្នុងដែនសមុទ្រដែលនៅជាប់នឹងកោះ Huangyan របស់ប្រទេសចិន។ ប្រទេសចិនបានចាត់វិធានការស្របតាមច្បាប់ ដូចជា ព្រមានបណ្តេញចេញ និងគ្រប់គ្រងផ្លូវទឹកជាដើម ការដោះស្រាយនៅនឹងកន្លែងគឺសមហេតុផលនិងស្របច្បាប់ មានជំនញឯកទេសនិងមានភាពអត់ធ្មត់។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ គួរតែគោរពតាមការសន្យារបស់ខ្លួនដែលថាមិនប្រកាន់ជំហរលើបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ឈប់សកម្មភាពអាក្រក់ដូចជាជ្រៀតជ្រែកកិច្ចការប្រទេសដទៃ និងបង្ករឿងហេតុ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស