ព្រឹកថ្ងៃទី១ខែមីនា សិក្ខាសាលាកម្មាភិបាលយុវជននៃបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិនបវេសនកាលនិទាឃរដូវឆ្នាំ២០២៤បានបើកបវេសនកាល។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយបញ្ជាក់ថា កម្មាភិបាលយុវជនគឺជាកម្លាំងនៃការអភិវឌ្ឍបុព្វហេតុជាតិ ។ ក្នុងដំណើរថ្មី កម្មាភិបាលយុវជនមានទំនួលខុសត្រូវសំខាន់ ត្រូវតែចងចាំនូវបំណងដើមនិងបេសកកម្ម តស៊ូព្យាយាមដើម្បីទទួលបានការរីកចម្រើន ត្រូវចេះសន្សំសំចៃ និងរក្សាភាពសាមញ្ញ សុភាពរាបសា ប្រឆាំងយ៉ាងដាច់ខាតចំពោះទម្រង់និយម ការិយាល័យនិយម និងប្រឆាំងយ៉ាងដាច់ខាតចំពោះគំនិតបុព្វសិទ្ធិនិងទង្វើបុព្វសិទ្ធិ៕