ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនរំពឹងទុកថា សហរដ្ឋអាមេរិកគួរបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងឧស្សាហកម្មរថយន្ត
2024-03-01 14:35:52cri
Share with:


     នៅថ្ងៃទី ២៩ខែកុម្ភៈ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបទៅនឹងសំណួរអំពីករណីដែលសម្ព័ន្ធឧស្សាហកម្មផលិតកម្មរបស់សហរដ្ឋអាមេរិកដាស់តឿនឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់វិធានការទប់ស្កាត់ការនាំចូលរថយន្តចិនដែលមានតម្លៃថោកពីប្រទេសម៉ិកស៊ិក លោកសង្ឃឹមថាសហរដ្ឋអាមេរិកគួរគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ និងបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌និងការអភិវឌ្ឍរយៈពេលវែងនៃឧស្សាហកម្មរថយន្ត ។

លោក He Yadong បានថ្លែងថា ប្រជាប្រិយភាពនៃរថយន្តចិនជុំវិញពិភពលោក មិនមែនដោយសារតែការលក់ក្នុងតម្លៃថោកនោះទេ ប៉ុន្តែគឺដោយសារការច្នៃប្រឌិតបច្ចេកវិទ្យានិងគុណភាពល្អ ដែលបង្កើតឡើងក្នុងការប្រកួតប្រជែងទីផ្សារដ៏ខ្លាំងក្លា។

 

លោក He Yadong បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានរារាំងយ៉ាងធ្ងន់ធ្ងរលើការនាំចូលរថយន្តរបស់ចិនទៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ប្រទេសចិនតែងតែបើកទ្វារទៅកាន់ក្រុមហ៊ុនរថយន្តទូទាំងពិភពលោក ហើយក្រុមហ៊ុនរថយន្តរបស់សហរដ្ឋអាមេរិកបានទទួលនូវភាគលាភយ៉ាងពេញលេញពីទីផ្សារដ៏ធំរបស់ប្រទេសចិនដែរ។ ការអនុវត្តទង្វើការពារនិយមផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក៏នឹងរាំងស្ទះដល់ការអភិវឌ្ឍនៃឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិកតាមមុំវែងឆ្ងាយដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស