ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១២ ស្តីពីបច្ចេកវិទ្យាថាមពលថ្មី និងសន្តិសុខថាមពលរបស់ប្រទេសចិន
2024-03-01 16:22:56cri
Share with:


ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី១២ ស្តីពីបច្ចេកវិទ្យាថាមពលថ្មីនិងសន្តិសុខថាមពលរបស់ប្រទេសចិននៅរសៀលថ្ងៃទី ២៩ ខែកុម្ភៈ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់នៅពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំថា

សន្តិសុខថាមពលគឺទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមទាំងមូល។ ការអភិវឌ្ឍយ៉ាងសកម្មនូវថាមពលស្អាត និងការជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមបៃតងនិងកាបូនទាប បានក្លាយជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុពិភពលោក។ យើងនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នូវថាមពលថ្មីនៃប្រទេសចិន និងរួមចំណែកកាន់តែច្រើនក្នុងការកសាងពិភពលោកដ៏ស្រស់ស្អាត ។

លោក Xi Jinping បានបញ្ជា់ថា ប្រទេសចិនសម្បូរទៅដោយប្រភពធនធានថាមពលខ្យល់និងថាមពលសូឡាជាដើម ហើយមានសក្ដានុពលដ៏ធំក្នុងការអភិវឌ្ឍថាមពលថ្មី ។ យើងត្រូវធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការច្នៃប្រឌិតបច្ចេកវិទ្យានៃថាមពលស្អាត។

អ្នកបកប្រែ:马小青
ប្លុកពិសេស