ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនបង្ហាញថា ភាគីចិននិងឥណ្ឌារក្សាការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពស្តីពីស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន
2024-03-01 16:14:06cri
Share with:

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួរអ្នកសារព័ត៌មានអំពីបញ្ហាយោធានៅពេលថ្មីៗនេះកាលពីថ្ងៃទី២៩ខែកុម្ភៈ។

អ្នកសារព័ត៌មានបានសួរថា មន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបានថ្លែងថា ក្នុងកិច្ចជំនួបពិភាក្សាការងារថ្នាក់មេបញ្ជាការជុំទី២១រវាងចិននិងឥណ្ឌា គោលជំហរយោធាចិនបានក្លាយទៅជារឹងមាំ ដូច្នេះកិច្ចជំនួបជុំថ្មីមិនបានទទួលការវិវឌ្ឍណាមួយឡើយ សូមសួរតើអ្នកនាំពាក្យយល់ឃើញបែបណាចំពោះស្ថានការណ៍តាមព្រំដែននាពេលបច្ចុប្បន្នរវាងចិននិងឥណ្ឌា?

លោក Zhang Xiaogang បានគូសបញ្ជាក់ថា ពាក្យសម្តីខាងលើមិនសមស្របនឹងការពិតនោះទេ ។ ថ្ងៃទី១៩ខែកុម្ភៈ យោធាទាំងពីរចិននិងឥណ្ឌាបានបើកធ្វើកិច្ចជំនួបថ្នាក់មេបញ្ជាការជុំទី២១នៅខាងភាគីចិននៃទីតាំងកិច្ចជំនួប Moldo/Chushul  ហើយយល់ព្រមសម្រេចនូវផែនការដោះស្រាយដែលអាចទទួលយកដោយភាគីទាំងពីរក្នុងពេលឆាប់ៗ។ ភាគីចិនយកចិត្តទុកដាក់លើទំនាក់ទំនងយោធាចិននិងឥណ្ឌា សង្ឃឹមថាភាគីឥណ្ឌាអាចដើរស្របតាមទិសដៅជាមួយភាគីចិន រួមគ្នាគាំពារសុខសន្តិភាពនៅតាមតំបន់ព្រំដែន៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស