ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអនុវត្តថ្មីនូវ «គោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»! តំបន់Hengqin ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
2024-03-01 15:07:22cri
Share with:

 


ក្នុងនាមជាការរុករកដ៏សំខាន់នៃប្រទេសចិនក្នុងការអនុវត្តការបើកចំហជាប្រព័ន្ធកម្រិតខ្ពស់ តំបន់សហប្រតិបត្តិការស៊ីជម្រៅHengqin-Guangdong-Macao ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅម៉ោង សូន្យ ថ្ងៃទី ១ ខែមីនា។ នេះជាសញ្ញាសម្គាល់ថា  ការបង្កើតប្រព័ន្ធបើចំហកម្រិតខ្ពស់ថ្មីដែលរួមបញ្ចូលជាមួយម៉ាកាវបានបោះចេញនូវជំហានគន្លឹះមួយ ដែលអាចជួយបំពេញបន្ថែមការរុករកនិងការអនុវត្តជាក់ស្តែងនូវ«គោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»  និងជួយជំរុញម៉ាកាវឱ្យរួមបញ្ជូលទៅក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ជាតិចិនឱ្យកាន់តែប្រសើរឡើង។ បន្ទាប់ពីការដែលតំបន់នេះត្រូវដាក់ឱ្យដំណើរការ ទំនិញដែលសមស្របលក្ខខណ្ឌត្រូវដឹកចូលក្នុងតំបន់សហប្រតិបត្តិការតាមរយៈ "ខ្សែទីមួយ" នឹងរួចពន្ធ ហើយករណីផ្សេងទៀតនឹងត្រូវធ្វើសន្និធិគយ ឯទំនិញដែលត្រូវដឹកចូលតំបន់មហាដីគោកចិនតាមរយៈ "ខ្សែទីពីរ" នឹងត្រូវបង់ពន្ធនាំចូលតាមបទប្បញ្ញត្តិ ហើយបើសមស្របលក្ខខណ្ឌនឹងអាចទទួលនូវការមិនយកពន្ធលើតម្លៃបន្ថែមនៃការកែច្នៃ ៕ ។

អ្នកបកប្រែ:孔思琦
ប្លុកពិសេស