ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនធ្វើបទបង្ហាញពីការផ្តួចផ្តើមរបស់ចិនស្តីពីស្ថានការណ៍ប៉ាឡេស្ទីន-អ៊ីស្រាអ៊ែរក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
2024-03-01 16:12:11cri
Share with:

ថ្ងៃទី២៩ខែកុម្ភៈ  ឯកអគ្គរដ្ឋទូត Chen Xu   តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិដទៃទៀតនៅក្រុងហ្សឺណែវប្រទេសស្វ៊ីសបានធ្វើបទបង្ហាញពីការផ្តួចផ្តើមរបស់ចិនស្តីពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែរក្នុងកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

លោក Chen Xu បានគូសបញ្ជាក់ថា បច្ចុប្បន្ន តំបន់កាហ្សាកំពុងរងគ្រោះថ្នាក់មនុស្សធម៌ដែលមិនធា្លប់មានពីមុនមក ការសម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗគឺជាសំឡេងដែលទទួលបានការគាំទ្រច្រើនលើសលុបពីសហគមន៍អន្តរជាតិ។ ប្រទេសចិនបានដាស់តឿនឱ្យអ៊ីស្រាអ៊ែរផ្តល់កិច្ចសម្រួលចាំបាច់ដល់អង្គការមនុស្សធម៌ដើម្បីធ្វើការជួយសង្គ្រោះនៅតំបន់កាហ្សា ។

លោក Chen Xu បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំនូវបុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជាតិ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ខិតបង្ខំឱ្យផ្ទេរដែលសំដៅទៅលើប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងការឈ្លានពានដណ្តើមទឹកដីប៉ាឡេស្ទីន ។ “ដំណោះស្រាយរដ្ឋពីរ” គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ និងជាផ្លូវដ៏ពិតប្រាកដដើម្បីសម្រេចការរួមរស់ដោយសហវិជ្ជមានរវាងប្រទសទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែរ  បណ្តាប្រទេសនានាគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងដោយមិនឈប់ឈរដើម្បីសម្រេចការនេះ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស