ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដែនកំណត់ប្រតិបត្តិការសម្រាប់ការទូទាត់តាមទូរស័ព្ទដែលប្រើដោយជនបរទេសនៅក្នុងប្រទេសចិនមានការផ្លាស់ប្តូរ
2024-03-01 17:51:41cri
Share with:

ថ្ងៃទី    ខែ មីនា  ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ លោក Zhang Qingsong ទេសាភិបាលរងនៃធនាគារប្រជាជនចិន និងអ្នកទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធនៃគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបានណែនាំស្ថានភាពពាក់ព័ន្ធនៃការបង្កើនភាពងាយស្រួលដល់ការទូទាត់តាមទូរស័ព្ទបន្ថែមទៀត និងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

លោក Zhang Qingsong បានថ្លែងថា នឹងណែនាំស្ថាប័នទូទាត់ធំៗឱ្យដំឡើងដែនកំណត់ប្រតិបត្តិការមួយដងសម្រាប់ការទូទាត់តាមទូរស័ព្ទដោយជនបរទេសពី ១០០០ដុល្លារដល់ ៥០០០ ដុល្លារអាមេរិក និងដំឡើងដែនកំណត់ប្រតិបត្តិការសរុបប្រចាំឆ្នាំពី ១០០០០ ដុល្លារដល់ ៥០០០០ ដុល្លារអាមេរិក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស