ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សោកនាដកម្មដុតខ្លួនឯងរបស់ទាហានអាមេរិក បានឆ្លុះបញ្ចាំងពីពុតត្បុតនិងស្តង់ដារពីររបស់ "សិទ្ធិមនុស្សបែបអាមេរិក "
2024-03-01 11:03:04cri
Share with:

      "គ្មានករណីណាមួយអាចបង្ហាញឱ្យឃើញនូវការមិនពេញចិត្តយ៉ាងខ្លាំងរបស់ប្រជាជនចំពោះគោលនយោបាយអាមេរិកទៅលើអ៊ីស្រាអែលទេ បើប្រៀបធៀបនឹងករណីទាហានអាមេរិកម្នាក់ដុតខ្លួនឯងនៅមុខស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល ។" ទាហានអាមេរិកឈ្មោះAaron Bushnell បានធ្វើការតវ៉ាតាមរយៈវិធីអាណោចអាធម្មបែបនេះ តើនៅពីក្រោយនេះមានអាថ៌កំបាំងអ្វីខ្លះ ? មិត្តរបស់លោកAaron Bushnell បានទម្លាយទៅកាន់ប្រព័ន្ធសារព័ត៌មានថា មួយថ្ងៃមុននឹងកើតករណីដុតខ្លួនឯង លោកAaron Bushnell បានប្រាប់គាត់នូវរឿងផ្ទៃក្នុងយោធាជាច្រើន ហើយអះអាងថា "កងទ័ពអាមេរិកបានចូលរួមដោយផ្ទាល់នូវការសម្លាប់ប្រល័យពូជសាសន៍មកលើជនជាតិប៉ាឡេស្ទីន  " ។

      លើបណ្តាញទំនាក់ទំនងសង្គម អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតរបស់អាមេរិកជាច្រើនបានសម្តែងការអាណិតអាសូរនិងការយោគយល់ចំពោះលោក Aaron Bushnell ដោយបានថ្លែងថា លោកជា"សតិសម្បជញ្ញៈរបស់អាមេរិក" ហើយបានថ្កោលទោសរដ្ឋាភិបាលអាមេរិកដែលត្រូវអៀនខ្មាសចំពោះគោលនយោបាយរបស់ខ្លួនទៅលើអ៊ីស្រាអែល ។

      តាំងពីខែតុលា ឆ្នាំទៅមក ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីបានបណ្តាលឱ្យជនស៊ីវិលចំនួនជិត៣ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងមនុស្សជិត២លាននាក់បាត់បង់ទីជម្រក ។ ការប៉ះទង្គិចដោយបង្ហូរឈាមលើកនេះ បានសឱ្យឃើញនូវភាពបន្ទាន់នៃការដោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលពីឬសគល់ ហើយក៏បានឆ្លុះបញ្ចាំងពីផលវិបាកដែលបណ្តាលមកពីគោលនយោបាយលំអៀងលើអ៊ីស្រាអែលរបស់អាមេរិក ក៏ដូចជាពុតត្បុតនិងស្តង់ដារពីររបស់ "សិទ្ធិមនុស្សបែបអាមេរិក " ។

      " ជីវិតរបស់ប្រជាជនអ៊ីស្រាអែលគឺជីវិត ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនក៏ជាជីវិតផងដែរ " ។ ក្នុងរយៈពេលយូរ រដ្ឋាភិបាលអាមេរិកតែងតែជួយតែម្ខាងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល សហគមន៍អន្តរជាតិមើលឃើញច្បាស់ណាស់ចំពោះរឿងនេះ ។ បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី សហគមន៍អន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងក្លាចំពោះការប៉ះទង្គិចដែលបានឡើងកម្តៅជាបន្តបន្ទាប់ ហើយសម្លេងអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធកាន់តែលាន់ឮខ្ទរខ្ទា ។ ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលដ៏សំខាន់ទៅលើមជ្ឈិមបូព៌ា តើអាមេរិកបានធ្វើយ៉ាងដូចម្តេច ?

      ពីការចាត់បញ្ជូនកម្លាំងយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដល់ការផ្តល់ជំនួយយោធាយ៉ាងច្រើនដល់អ៊ីស្រាអែល រហូតដល់ការរារាំងជាច្រើនលើកមិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តស្តីពីបញ្ហាឈប់បាញ់គ្នានៅតំបន់កាហ្សា ទង្វើរបស់អាមេរិកហាក់ដូចជាចាក់សាំងលើភ្លើង បណ្តាលឱ្យស្ថានភាពមនុស្សធម៌នៅតំបន់កាហ្សាមានភាពកាន់តែអាប់អួទៅជាបន្តបន្ទាប់ ហើយបានរុញច្រានស្ថានការណ៍តំបន់កាហ្សាធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ ។

បើមើលឱ្យស៊ីជម្រៅអាចឃើញថា  មូលហេតុដែលគិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតែមិនអាចដោះស្រាយ   បាតដៃខ្មៅពីក្រោយគឺអាមេរិកហ្នឹងឯង ។ បញ្ញវន្តមជ្ឈិមបូព៌ាជាច្រើនរូបបានលើកឡើងថា ដោយគិតពិចារណាពីនយោបាយក្នុងស្រុកនិងការគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកលំអៀងនិងបណ្តែតបណ្តោយអ៊ីស្រាអែល ហើយបានបង្កភាពច្របូកច្របល់នៅមជ្ឈិមបូព៌ា ។ រដ្ឋាភិបាលអាមេរិកអាណត្តិនេះធ្លាប់អះអាងថា នឹងគាំទ្រដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលតាមរយៈ "ផែនការប្រទេសពីរ " ប៉ុន្តែអាមេរិកមិនបានអនុវត្តជាប់រហូត ទីបំផុតបានបណ្តាលឱ្យផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី ។

ដើមឡើយ ការធ្វើយ៉ាងនេះក៏បានបង់តម្លៃយ៉ាងធ្ងន់ធ្ងរដែរ  ។ អ្នកនយោបាយអាមេរិកមិនត្រឹមតែបានបាត់បង់ទំនុកចិត្តពីប្រជាជនក្នុងស្រុក នៅលើឆាកអន្តរជាតិក៏បានបាត់បង់សច្ចធម៌ផងដែរ ។ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានរិះគន់ថា ទង្វើរបស់អាមេរិកបានបង្ហាញឱ្យច្បាស់ថា អាមេរិកត្រូវទទួលខុសត្រូវខាងនយោបាយនិងសីលធម៌ចំពោះការប៉ះទង្គិចដែលកើតមានជាបន្តបន្ទាប់នៅតំបន់កាហ្សា ។

ទាហានវ័យក្មេងអាមេរិករូបនេះបានធ្វើការតវ៉ាដោយប្រើប្រាស់អាយុជីវិតរបស់ខ្លួន ដែលបានបង្ហាញសញ្ញាប្រកាសអាសន្នទៅកាន់អ្នកនយោបាយអាមេរិក ។ កុំជាន់ឈ្លីលើសិទ្ធិមនុស្សដោយជ្រកក្រោមស្លាក "សិទ្ធិមនុស្ស"ទៀត កុំធ្វើឱ្យ "ផែនការប្រទេសពីរ"នៅសែនឆ្ងាយមិនអាចសម្រេចបាន អ្នកនយោបាយអាមេរិកគួរតែមានសតិសម្បជញ្ញៈខ្លះ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស