ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខ្លាំងកំពូលទាំង ៥០០លើពិភពលោកនិងក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មជិត ២០០ សហគ្រាស
2024-03-01 15:25:47cri
Share with:

នាយកដ្ឋានពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើបទបង្ហាញនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ២៩ ខែកុម្ភៈឱ្យដឹងថា តំបន់តាំងពិព័រណ៍សហគ្រាសដែលបានចុះកិច្ចព្រមព្រៀងក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ មានទំហំលើសពី ២៤ ម៉ឺនម៉ែត្រការ៉េ ដែលមានការវិវឌ្ឍលឿនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខ្លាំងកំពូលទាំង ៥០០ លើពិភពលោកនិងក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មជិត ២០០ សហគ្រាស។ 

លោក Wu Zhengping អនុប្រធាននាយកដ្ឋានពិព័រណ៍នាំចូលចិនអន្តរជាតិបានឱ្យដឹងថា ការងាររៀបចំទាំងអស់សម្រាប់ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ បានដំណើរការទាំងស្រុង។ ក្រុមហ៊ុន និងស្ថាប័នមកពីប្រទេសនានាបានចុះឈ្មោះយ៉ាងសកម្ម ដែលបានបង្ហាញពីទំនុកចិត្តតាមរយៈសកម្មភាពជាក់ស្តែង។

សូមបញ្ជាក់ថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ វានឹងបន្តរួមមានការតាំងពិព័រណ៍ថ្នាក់ជាតិ ការតាំងពិព័រណ៍សហគ្រាស វេទិកា Hongqiao សកម្មភាពឯកទេសសម្រាប់គាំទ្រពិព័រណ៍ និងសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស