ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនថ្លែងថា គ្មានអ្វីដែលហៅថា «ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់»នោះទេ
2024-03-01 15:25:15cri
Share with:

      កាលពីថ្ងៃទី ២៩ ខែកុម្ភៈ   លោក Zhang Xiaogang  អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធាពេលថ្មីៗនេះ ។

អ្នកសារព័ត៌មានបានសួរថា៖ ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ដោយបញ្ជាក់ថា ចិនគួរតែធ្វើជាកម្លាំងរក្សាស្ថិរភាពនៅក្នុងពិភពលោកដ៏រង្គោះរង្គើ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានឃោសនាបំផ្លើសថា យន្តហោះយោធាចិនតែងតែឆ្លងកាត់ «ខ្សែបន្ទាត់កណ្តាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់»។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងដូចម្ដេចចំពោះករណីនេះទេ?

លោក Zhang Xiaogang បានឆ្លើយតបថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិនដែលមិនអាចបំបែកបាន ហើយគ្មានអ្វីដែលហៅថា «ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់»នោះទេ។ ការដែលកងទ័ពរំដោះប្រជាជនចិនធ្វើសកម្មភាពហ្វឹកហ្វឺននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាសកម្មភាពស្របច្បាប់ ដើម្បីគាំពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ។ យើងនឹងបន្តពង្រឹងការហ្វឹកហ្វឺនយោធានិងធ្វើការត្រៀមខ្លួនសម្រាប់ប្រយុទ្ធ ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស