ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល
2024-02-29 18:27:40cri
Share with:

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងនៃ"របាយការណ៍ការងាររបស់រដ្ឋាភិបាល" ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនគ្រោងនឹងដាក់ជូនមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដើម្បីពិនិត្យពិភាក្សា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំបានលើកឡើងថា ការងារក្នុងឆ្នាំនេះត្រូវតែបន្តដំណើរការទៅមុខប្រកបដោយស្ថិរភាព។ ត្រូវតែពង្រឹងគោលនយោបាយហិរញ្ញវត្ថុដ៏វិជ្ជមានក្នុងកម្រិតសមរម្យ។ ត្រូវជំរុញដោយពេញទំហឹងនូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពន្លឿនការអភិវឌ្ឍផលិតភាពបែបថ្មី។ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនតាមរយៈការអប់រំតាមបែបវិទ្យាសាស្ត្រ  ហើយផ្តោតសំខាន់លើការពង្រីកតម្រូវការក្នុងស្រុក។ ត្រូវជំរុញយ៉ាងពិតជាក់ស្តែងនូវការស្តារអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងការកសាងអរិយធម៌អេកូឡូស៊ី។ ត្រូវធានានិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងប្រាកបប្រជា។ ត្រូវពង្រឹងការកសាងផ្ទាល់ខ្លួនរបស់រដ្ឋាភិបាល កែតម្រូវយ៉ាងម៉ឺងម៉ាត់នូវទម្រង់និយមនិងការិយាល័យនិយម ហើយខិតខំសម្រេចគោលដៅ និងភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស