ពេលសារធាតុក្រអូបរួមបញ្ជូលជាមួយវប្បធម៌ធូបចិន តើនឹងមានអ្វីកើតឡើង?
2024-02-29 16:41:57cri
Share with:
ស្រុក Yongchun ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសចិនត្បិតតែតូច ប៉ុន្តែវាបានក្លាយទៅជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផលិតធូបសំខាន់ចំនួន៤នៃប្រទេសចិន។ ក្នុងរជ្ជកាលSong និងYuan គ្រឿងទេសអារ៉ាប់បានឆ្លងកាត់ផ្លូវសូត្រលើសមុទ្រទៅដល់ស្រុក Yongchun ហើយរួមបញ្ចូលជាមួយវប្បធម៌ធូបរបស់ចិន។ នៅដើមរជ្ជកាលឆេង ស្រុក Yongchun បានផលិតធូបពិសេសមួយប្រភេទ ហើយបច្ចុប្បន្ន ធូបនេះត្រូវបានលក់ទៅកាន់តំបន់នានាទូទាំងពិពលោក។ ចុចមើលវីដេអូ ដើម្បីឈ្វេងយល់ពីធូប Yongchun ដែលជាសមិទ្ធផលនៃការរួមបញ្ចូលគ្នារវាងសិប្បកម្មប្រពៃណីនិងគ្រឿងទេសអារ៉ាប់ជាមួយវប្បធម៌ចិន៕