ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនសង្ស័យពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែតឆ្លងដែនចំនួន ២៦៨ នាក់ ត្រូវប្រគល់ទៅភាគីចិន
2024-02-29 14:59:46cri
Share with:

     យោងតាមព័ត៌មានពីគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈរបស់ចិនកាលពីថ្ងៃទី ២៨  ខែកុម្ភៈឱ្យដឹងថា ពេលថ្មីៗនេះ ភាគីនគរបាលចិននិងឡាវបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ក្នុងកិច្ចការនគបាលអន្តរជាតិ និងបានបំបែកសំណុំរឿងជនល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណែតនៅ ៧ កន្លែងក្នុងប្រទេសឡាវ និងបានចាប់ខ្លួនជនសង្ស័យចំនួន ២៦៨ នាក់ ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាង ១៥៧០ ករណីនៅតំបន់នានាទូទាំងប្រទេសចិន។ បច្ចុប្បន្ន  ជនសង្ស័យទាំងអស់ ២៦៨ នាក់ ត្រូវបានប្រគល់ទៅភាគីចិនហើយ ។

នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតដែលសម្រេចបានដោយក្រុមការងារនៃក្រសួងសន្តិសុខសាធារណៈចិនដែលបានធ្វើដំណើរទៅប្រទេសឡាវ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងនគរបាល និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែតឆ្លងដែន។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស