ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបង្កើតតំបន់សហប្រតិបត្តិការធុរកិច្ចអន្តរជាតិនៃមជ្ឈមណ្ឌលបូព៌ា Shanghai
2024-02-29 16:47:47cri
Share with:


 

អគ្គនាយកដ្ឋានគយចិនបានប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈនូវ"ផែនការមេសម្រាប់ការកសាងតំបន់សហប្រតិបត្តិការធុរកិច្ចអន្តរជាតិនៃមជ្ឈមណ្ឌលបូព៌ា Shanghai

" ដោយបញ្ជាក់ច្បាស់ថា តំបន់សហប្រតិបត្តិការធុរកិច្ចនេះមានមុខងារស្នូលគឺការផ្លាស់ប្តូរធុរកិច្ចអន្តរជាតិ និងផ្តល់ភាពងាយស្រួលដល់ពាណិជ្ជករអន្តរជាតិក្នុងការធ្វើកិច្ចជំនួបធុរកិច្ចនៅក្នុងតំបន់សហប្រតិបត្តិការធុរកិច្ច។

  

វិធានការពាក់ព័ន្ធរួមមានដូចជា ផ្នែកគយអនុវត្តការត្រួតពិនិត្យវ៉ាលីរបស់បុគ្គលចេញចូលតំបន់នេះតាមគោលការណ៍គ្មានលក្ខខណ្ឌជាមូលដ្ឋាននៅផ្នែកអន្តរជាតិ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅផ្នែកក្នុងស្រុក នាយកដ្ឋានអន្តោប្រវេសន៍មិនចាំបាច់ពិនិត្យលិខិតអនុញ្ញាតចូលដែន ដូចជាទិដ្ឋាការចិនទេ មានតែធ្វើការពិនិត្យឯកសារធ្វើដំណើរអន្តរជាតិប៉ុណ្ណោះចំពោះបុគ្គលបរទេសដែលចូលមកក្នុងតំបន់ពីអាកាសយានដ្ឋានអន្តរជាតិ Pudong តាមជើងហោះហើរអន្តរជាតិ (ក្នុងតំបន់)ជាមួយនឹងការអញ្ជើញដែលមានសុពលភាពពីទីភ្នាក់ងារគ្រប់គ្រងចម្រុះនៃតំបន់សហប្រតិបត្តិការនេះ។ពួកគេអាចស្នាក់នៅនៅក្នុងតំបន់នេះរយៈពេល៣០ថ្ងៃ ដើម្បីធ្វើសកម្មភាពធុរកិច្ច ហើយក៏អាចស្នើសុំការពន្យាពេលតាមតម្រូវការ។

អ្នកបកប្រែ:马小青
ប្លុកពិសេស