ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាសហគ្រាសទុនបរទេសនាំគ្នាបន្ថែមការវិនិយោគនៅប្រទេសចិន ?
2024-02-29 14:51:07cri
Share with:

    គម្រោងវិនិយោគបរទេសគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចរបស់ចិននិងពិភពលោក  កិច្ចប្រជុំគណអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ត្រូវចាត់ទុកលំនឹងទុនបរទេសជាចំណុចសំខាន់ក្នុងការធ្វើឱ្យបានល្អនូវការងារសេដ្ឋកិច្ចនៅឆ្នាំនេះ។ តាមទិន្នន័យថ្មីបំផុតនៃរដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំនេះ សហគ្រាសទុនបរទេសដែលបង្កើតឡើងជាថ្មីនៅទូទាំងប្រទេសចិនមានចំនួន ៤៥៨៨ សហគ្រាស  បានកើនឡើង ៧៤, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ  មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបង្អង់ល្បឿននិងការវិនិយោគនៅបរទេសជាសកលបានធ្លាក់ចុះជាទូទៅក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសបរទេសដដែល 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស