ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងប្រមូលផ្ដុំគ្នាប្រឆាំងតវ៉ាសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក
2024-02-29 16:00:43cri
Share with:

“សកម្មភាពសន្តិភាពឧបទ្វីបកូរ៉េ” ដែលជាសមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងបានធ្វើការប្រជុំនៅកណ្តាលទីក្រុង Seoul កាលពីថ្ងៃទី២៨ខែកុម្ភៈ ដាស់តឿនឱ្យកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកលុបចោលសមយុទ្ធយោធារួមដែលនឹងរៀបចំធ្វើនៅខែមីនា ហើយអំពាវនាវឱ្យបណ្តាភាគីនានាធ្វើការខិតខំប្រឹងប្រែង ដើម្បីស្តារមធ្យោបាយកិច្ចចរចាស្តីពីឧបទ្វីបឡើងវិញ។

អ្នកក្រុងកូរ៉េខាងត្បូងដែលចូលរួមតវ៉ាបានលើកបដារ “យើងចង់បានសន្តិភាព”  ស្រែកថា“បញ្ឈប់ទង្វើយោធាដែលបណ្តាលឱ្យមានសង្គ្រាម ធានាសន្តិសុខរបស់ប្រជាជននៅតំបន់ព្រំដែន”ជាដើម ។ អ្នកចូលរួមបានថ្លែងថា សមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានធ្វើឱ្យស្ថានភាពយោធានិងនយោបាយនៅឧបទ្វីបកូរ៉េឡើងកម្តៅ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស