ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើង ៥.២ភាគរយ ! ព្រឹត្តិបត្រស្ថិតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិនឆ្នាំ ២០២៣ បានចេញផ្សាយ
2024-02-29 17:27:09cri
Share with:


ថ្ងៃទី ២៩ ខែកុម្ភៈ  រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយ «ព្រឹត្តិបត្រស្ថិតិនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ២០២៣»។យោងតាមការគណនាបឋម ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនមានចំនួន ១២៦.០៥៨២ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៥.២ភាគរយ បើធៀបធៀបនឹងឆ្នាំមុន ក្នុងនោះ៖

តម្លៃបន្ថែមនៃឧស្សាហកម្មទី១  គឺ ៨.៩៧៥៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤.១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

តម្លៃបន្ថែមនៃឧស្សាហកម្មទី២ គឺ ៤៨.២៥៨៩ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៤.៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

តម្លៃបន្ថែមនៃឧស្សាហកម្មទី៣ គឺ ៦៨.៨២៣៨ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៥.៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនសម្រាប់មនុស្សម្នាក់ៗជាមធ្យមប្រចាំឆ្នាំ២០២៣គឺ ៨៩៣៥៨ យាន់ប្រាក់ចិន ដែលបានកើនឡើង៥.៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ប្រាក់ចំណូលជាតិសរុបមានចំនួន ១២៥.១២៩៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៥.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។អត្រាផលិតភាពការងារសរុបគឺ ១៦១៦១៥ យាន់ម្នាក់ ដែលបានកើនឡើង៥.៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស