ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាទេសចរណ៍ខ្នាតធំទីពីរដែលផលិតដោយប្រទេសចិននឹងត្រូវដាក់ឈ្មោះនិងប្រគល់ឱ្យប្រើប្រាស់មុនដំណាច់ឆ្នាំ២០២៦
2024-02-29 15:13:31cri
Share with:

ផែនការផលិតនាវាទេសចរណ៍ខ្នាតធំទីពីរដែលផលិតដោយប្រទេសចិនបានកំណត់ថា នាវានេះនឹងសាកល្បងដំណើរការចាប់ខែមិថុនា ឆ្នាំ ២០២៦ ហើយនឹងដាក់ឈ្មោះឱ្យវា ព្រមនិងប្រគល់ឱ្យប្រើប្រាស់មុនដំណាច់ឆ្នាំ ២០២៦ ។

ពេលបច្ចុប្បន្ន ប្លង់រចនាលម្អិត ការរចនាបង្កើតពុម្ពនិងការងារតុល្យភាពនៃពុម្ពនាវាត្រូវបានបញ្ចប់ជាមូលដ្ឋាន។

ដោយឈរលើមូលដ្ឋាននៃនាវាទេសចរណ៍ខ្នាតធំ " Adora Magic City " ជានាវាទេសចរណ៍ដំបូងដែលផលិតដោយប្រទេសចិន នាវាទេសចរណ៍ខ្នាតធំទីពីរបានធ្វើការកែលម្អជាបន្តបន្ទាប់។ ទីមួយ នាវានេះមានទំហំធំជាង ដែលមានទម្ងន់សរុបប្រមាណ ១៤,២ម៉ឺនតោន និងមានបន្ទប់ភ្ញៀវចំនួន ២១៤៤បន្ទប់។ ទីពីរ កប៉ាល់នេះមានគ្រឿងបរិក្ខារកាន់តែសម្បូរបែប ដែលមានកន្លែងធំសម្រាប់ការស្នាក់នៅ និងការកម្សាន្តដែលមានកម្ពស់ ១៦ ជាន់ វាអាចបំពេញតម្រូវការការស្នាក់នៅ និងការកម្សាន្តដ៏សម្បូរបែបរបស់អ្នកដំណើរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស