ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិននឹងបន្តពន្លឿនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “មតិរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាកាសវិនិយោគសម្រាប់ពាណិជ្ជករបរទេសនិងបង្កើនការទាក់ទាញការវិនិយោគរបស់ពាណិជ្ជករបរទេស”
2024-02-29 18:29:37cri
Share with:

កាលពីខែសីហាឆ្នាំ២០២៣ “មតិរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាកាសវិនិយោគសម្រាប់ពាណិជ្ជករបរទេសនិងបង្កើនការទាក់ទាញការវិនិយោគរបស់ពាណិជ្ជករបរទេស” (ហៅកាត់ថា"វិធានការចំនួន ២៤ នៃការវិនិយោគទុនបរទេស") ត្រូវបានចេញផ្សាយ។

នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មចិនបានបើកកិច្ចប្រជុំតុមូលសម្រាប់សហគ្រាសទុនបរទេស ។ អ្នកយកព័ត៌មានទទួលបានដំណឹងឱ្យដឹងថា វិធានការភាគច្រើនក្នុង"វិធានការចំនួន ២៤ នៃការវិនិយោគទុនបរទេស" ត្រូវបានអនុវត្ត ឬទទួលបានការវិវឌ្ឍជាវិជ្ជមាន ក្នុងជំហានបន្ទាប់ ក្រសួងពាណិជ្ជកម្មចិននឹងបន្តជំរុញការអនុវត្តវិធានការនានាឱ្យមានប្រសិទ្ធភាព ។

តំណាងមកពីសមាគមធុរកិច្ចបរទេសចំនួន ៩ នៅប្រទេសចិន ដែលរួមមានសភាពាណិជ្ជកម្មអាមេរិកនៅចិន សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន សភាពាណិជ្ជកម្មជប៉ុននៅចិន និងសភាពាណិជ្ជកម្មកូរ៉េខាងត្បូងនៅចិន ក៏ដូចជាសហគ្រាសទុនបរទេសជាង ៦០ សហគ្រាសបានចូលរួមកិច្ចប្រជុំ។

អ្នកចូលរួមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់រដ្ឋាភិបាលចិនក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ដោយបានថ្លែងថា វិធានការជាច្រើនត្រូវបានអនុវត្តដោយផ្ទាល់នៅសហគ្រាស និងទទួលបានប្រសិទ្ធភាពល្អ ហើយទទួលបានការស្វាគមន៍ជាទូទៅពីសំណាក់សហគ្រាសទុនបរទេស រក្សាស្ថិរភាពបន្ថែមទៀតតាមការរំពឹងទុក និងពង្រឹងទំនុកចិត្តក្នុងការវិនិយោគនៅក្នុងប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស