ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនសរសេរបុព្វបទចំពោះឯកសារសិក្សា និងបណ្តុះបណ្តាលកម្មាភិបាលថ្នាក់ជាតិលើកទី៦
2024-02-29 17:19:16cri
Share with:

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសរសេរបុព្វបទចំពោះឯកសារសិក្សា និងបណ្តុះបណ្តាលកម្មាភិបាលថ្នាក់ជាតិលើកទី៦ដែលនឹងបោះពុម្ពក្នុងពេលឆាប់ៗនាពេលខាងមុខនេះ  បានតម្រូវឱ្យកម្មាភិបាលគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយស្មារតីសិក្សាម៉ាក្សនិយម ដែលរួមបញ្ចូលទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង ហើយធ្វើជាអ្នកអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចកសាងទំនើបកម្មបែបផែនចិន។

លោកបានសង្ក់តធ្ងន់ថា ទំនើបកម្មបែបផែនចិន គឺជាផ្លូវដ៏ទូលំទូលាយក្នុងការកសាងប្រទេសឱ្យរឹងមាំ និងធ្វើឱ្យប្រជាជាតិស្តារឡើងវិញ ហើយត្រួសត្រាយផ្លូវថ្មីសម្រាប់មនុស្សជាតិឈានទៅរកទំនើបកម្ម និងបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស