ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងចាប់ផ្តើមសកម្មភាពការទូតជុំទីពីរស្តីពីវិបត្តិអ៊ុយក្រែន
2024-02-29 14:35:26cri
Share with:


 

យោងតាមគេហទំព័រក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៨ខែកុម្ភៈបានឱ្យដឹងថា លោក Li Hui តំណាងពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ប្រទេសប៉ូឡូញ អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង ចាប់ពីថ្ងៃទី ២ ខែមីនា ដើម្បីធ្វើសកម្មភាពការទូតជុំទីពីរក្នុងការជំរុញឱ្យមានដំណោះស្រាយតាមនយោបាយចំពោះវិបត្តិអ៊ុយក្រែន 

 

នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនដែលធ្វើឡើងនៅថ្ងៃដដែល លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា វិបត្តិអ៊ុយក្រែនមានសភាពតានតឹងបានអស់រយៈពេល២ឆ្នាំហើយ ហើយសង្រ្គាមនៅតែបន្តអូសបន្លាយ អ្វីដែលបន្ទាន់បំផុតនៅពេលនេះគឺ ស្តារសន្តិភាពឡើងវិញ។

     លោកស្រី Mao Ning បានបន្តថា ប្រទេសចិននឹងបន្តដើរតួនាទីពិសេសរបស់ខ្លួន ប្រមូលមតិឯកភាពរួមក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកជាប្រាជ្ញាចិនក្នុងការជំរុញឱ្យមានដំណោះស្រាយតាមនយោបាយចំពោះវិបត្តិអ៊ុយក្រែន។

អ្នកបកប្រែ:马小青
ប្លុកពិសេស