ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វគ្គទី ៥៖ តើព្រៃឈើសិប្បនិម្មិតដ៏ធំបំផុតនៅលើពិភពលោកត្រូវបានបង្កើតឡើងយ៉ាងដូចម្ត៉េច?
2024-02-29 10:47:47cri
Share with:

"អ្វីគ្រប់យ៉ាងត្រូវការភាពសុខដុមរមនា ដើម្បីរស់នៅបានល្អ ហើយក៏ត្រូវការសារធាតុចិញ្ចឹមរបស់វា ដើម្បីលូតលាស់បានល្អ ។" អរិយធម៌ចិនតែងតែសង្កត់ធ្ងន់លើការគោរពធម្មជាតិ  ។ ព្រៃឈើ Saihanba ដែលស្ថិតនៅខេត្ត Hebei ប្រទេសចិនគឺជាឧទាហរណ៍ស្រាប់។ នៅទីនោះ ប្រជាជនរស់នៅក្នុងតំបន់ Saihanba ចំនួនបីជំនាន់បានចំណាយពេលជាង ៦០ ឆ្នាំ ប្រែក្លាយដីទទេដ៏ធំល្វឹងល្វើយទៅជាសមុទ្រព្រៃឈើទំហំ ៧០០ ហិចតា ។ សព្វថ្ងៃនេះ ព្រៃឈើ Saihanba គឺជាព្រៃឈើសិប្បនិមិ្មតដ៏ធំបំផុតនៅលើពិភពលោក ។ ទន្ទឹមនឹងនេះ ប្រព័ន្ធត្រួតពិនិត្យបង្ការអគ្គិភ័យ ត្រូវបានបង្កើតឡើងនៅព្រៃឈើ Saihanba ដែលសម្រេចបាននូវការត្រួតពិនិត្យតាមដានគ្រប់អាកាសធាតុនៃស្ថានភាពភ្លើងនៅក្នុងតំបន់ព្រៃទាំងមូល ។ ចុច link ខាងក្រោមនេះ ដើម្បីឈ្វេងយល់អំពីរឿងរ៉ាវនៃការដាំដើមឈើនិងការអភិរក្សព្រៃឈើរបស់ Saihanba និងការបង្ការអគ្គិភ័យដោយប្រើបច្ចេកវិទ្យាខ្ពស់ ៕

https://news.cgtn.com/news/2023-06-09/Why-is-China-committed-to-green-development--1kugz9o0ZVu/index.html



អ្នកបកប្រែ:王幸
ប្លុកពិសេស