ថ្ងៃទី ២៨ ខែកុម្ភៈ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយលោក Banai សហប្រធាននៃយន្តការចរចាអន្តររដ្ឋាភិបាលស្តីពីកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទី៧៨ និងលោក Marschik តំណាងប្រទេសអូទ្រីសប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិនៅទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានចង្អុលបង្ហាញថា ប្រទេសចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខធ្វើកំណែទម្រង់ឆ្ពោះទៅទិសដៅត្រឹមត្រូវដោយរលូន បង្កើនលក្ខណៈតំណាងនិងសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើឱ្យប្រទេសតូចនិងមធ្យមមានឱកាសចូលរួមក្នុងការសម្រេចចិត្ត និងធ្វើឱ្យរដ្ឋជាសមាជិកទាំងអស់ទទួលបានផលប្រយោជន៍ពីការធ្វើកំណែទម្រង់។ ត្រូវតម្កល់ទុកសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិជារឿងសំខាន់ ហើយស្វែងរកគំនិតឯកភាពទូលំទូលាយបំផុត។
លោក Banai និងលោក Marschik បានវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលគាំទ្រពហុភាគីនិយម និងគាំពារគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយរីករាយរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយប្រទេសចិន៕