ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសជប៉ុនដែលបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលក្នុងសមុទ្រលើកទី៤
2024-02-29 14:44:02cri
Share with:

ទាក់ទិននឹងករណីក្រុមហ៊ុនអគ្គិសនីតូក្យូប្រទេសជប៉ុនចាប់ដំណើរការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលក្នុងសមុទ្រលើកទី៤  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី២៨ខែកុម្ភៈថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយទាមទារឱ្យភាគីជប៉ុនបញ្ឈប់ទង្វើខុសឆ្គងនេះ។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះ មានអ្នកសារព័ត៌មានបានលើកឡើងថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្ងៃទី២៨ខែកុម្ភៈ ក្រុមហ៊ុនអគ្គិសនីតូក្យូប្រទេសជប៉ុនចាប់ដំណើរការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលក្នុងសមុទ្រលើកទី៤  តាមការប៉ាន់ប្រម៉ាណនឹងបន្តដំណើរការរហូតដល់ថ្ងៃទី១៧ខែមីនា គ្រោងនឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរប្រហែល៧៨០០តោន។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

លោកស្រី Mao Ningបានឆ្លើយតបថា ប្រទេសជប៉ុនមិនអើពើនឹងការព្រួយបារម្ភនិងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ដោយបង្ហូរទឹកសំណល់នុយគ្លេអ៊ែរកោះFukushima លើសពី២,៣ម៉ីនតោនចូលក្នុងសមុទ្រតាមទំនើងចិត្ត ចម្លងហានិភ័យបំពុលទៅពិភពលោកទាំងមូល មិនត្រឹមតែមិនសមស្របនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ក៏ថែមទាំងគ្មានទំនួលខុសត្រូវទាល់តែសោះ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស