ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Julius Maada Bio ប្រធានាធិបតីSierra Leone
2024-02-28 17:44:34cri
Share with:


រសៀលថ្ងៃទី ២៨ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនចិន ដើម្បីទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Julius Maada Bio ប្រធានាធិបតី Sierra Leone ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ 

បន្ទាប់ពីការដែលប្រទេសចិននិងប្រទេស Sierra Leone បង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាងកន្លះសតវត្យរ៍មក ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ជាស្នូលរវាងគ្នា  បានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់លើវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធិក្នុងកិច្ចការអន្តរជាតិ ប្រជាជនប្រទេសទាំងពីរបានកសាងចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ។ ជឿជាក់ថា  ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Julius Maada Bioលើកនេះនឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីដល់ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅនូវទំនាក់ទំនងរវាងចិននិងSierra Leone ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក  Xi Jinping ប្រធានរដ្ឋចិន លោក Julius Maada Bio ប្រធានាធិបតីSierra Leone មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី២៧ខែកុម្ភៈដល់ថ្ងៃទី២ខែមីនា៕



អ្នកបកប្រែ:李展精
ប្លុកពិសេស