ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យគ្រប់គ្រងឥទ្ធិពលចំពោះស្ថានការណ៍នៅស៊ីរីដែលមកពីការឡើងកម្តៅនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
2024-02-28 14:23:59cri
Share with:

លោក Dai Bing ភារធារី្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាមនុស្សធម៌និងនយោបាយនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគ្រប់គ្រងឥទ្ធិពលចំពោះស្ថានការណ៍នៅស៊ីរីដែលមកពីការឡើងកម្តៅនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

លោក Dai Bing បានថ្លែងថា ក្នុងរយៈពេលបួនខែកន្លងមកនេះ អ៊ីស្រាអែលបានបង្កការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរីជាបន្តបន្ទាប់តាមរយៈតំបន់ Golan Heights ដែលខ្លួនកាន់កាប់ ហើយចិនមានការយកចិត្តទុកដាក់ខ្លាំងចំពោះករណីនេះ។ ចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ និងចៀសវាងកុំឱ្យបង្កើនភាពតានតឹង។ ប្រទេសធំៗនៅតំបន់ខាងក្រៅ ត្រូវតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការរីករាលដាលនិងការពង្រីកការប៉ះទង្គិច ៕ 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស