ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning ប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រធាននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន
2024-02-28 14:25:28cri
Share with:

កិច្ចប្រជុំប្រធានលើកទី ១៤ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំបានអាននិងសិក្សាពីស្មារតីនៃសុន្ទរកថានិងអនុសាសន៍ដ៏សំខាន់របស់លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននាពេលថ្មីៗនេះ ។ លោក Wang Huning បានថ្លែងថា ចាំបាច់ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថានិងអនុសាសន៍ដ៏សំខាន់របស់លោកអគ្គលេខាធិការ Xi Jinping ហើយអនុវត្តយ៉ាងប្រាកដប្រជាក្នុងការបំពេញភារកិច្ចរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ចាំបាច់ត្រូវធ្វើការពិគ្រោះនិងពិភាក្សានយោបាយយ៉ាងស៊ីជម្រៅជុំវិញប្រធានបទកំណែទម្រង់យ៉ាងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ចាត់ចែងសមាជិកសភាឱ្យចុះទៅធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវការងារយ៉ាងជាក់ស្តែង ហើយលើកឡើងនូវមតិនិងយោបល់ដោយចំគោលដៅ និងមានលទ្ធភាពអាចអនុវត្តបាន  ដើម្បីជួយជំរុញដល់ការធ្វើទំនើបកម្មតាមបែបផែនចិន៕




អ្នកបកប្រែ:李庆莉
ប្លុកពិសេស