ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា "យុទ្ធសាស្ត្រថ្មីសម្រាប់ការពារបច្ចេកវិទ្យាប្រឆាំងនឹងចិន"របស់អាមេរិក មិនអាចរារាំងជំហាននៃការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់ចិនបានទេ
2024-02-28 15:54:48cri
Share with:


ទាក់ទងនឹងករណីដែលក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកមួយចំនួនបានអះអាងថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានប៉ះពាល់ដល់កម្លាំងប្រកួតប្រជែងរបស់សហគ្រាស លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២៧ខែកុម្ភៈថា ការពិតបានបញ្ជាក់ឱ្យឃើញថា "យុទ្ធសាស្ត្រថ្មីសម្រាប់ការពារបច្ចេកវិទ្យាប្រឆាំងនឹងចិន"របស់សហរដ្ឋអាមេរិក មិនអាចរារាំងជំហាននៃការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់ចិនបានទេ ហើយក៏មិនអំណោយផលដល់ការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនៃឧស្សាហកម្មទាំងមូល ដែលក្នុងនោះក៏រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ ។

លោកស្រី Mao Ning បានបន្តថា កិច្ចសហប្រតិបត្តិការដោយបើកចំហគឺជាកម្លាំងចលករជាស្នូលនៃឧស្សាហកម្មផលិតផលពាក់កណ្តាលចម្លង។ ប្រទេសចិនគឺជាទីផ្សារផលិតផលពាក់កណ្តាលចម្លងដ៏សំខាន់មួយលើពិភពលោក។ ការបែងចែកទីផ្សារដោយចេតនា បំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយរារាំងដល់ប្រសិទ្ធភាពនិងការច្នៃប្រឌិតថ្មី វាមិនស្របនឹងផលប្រយោជន៍របស់ភាគីណាមួយឡើយ។ សហរដ្ឋអាមេរិកគួរតែគោរពតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយស្មើភាព និងគាំទ្រសហគ្រាសមកពីប្រទេសផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាមរយៈការប្រកួតប្រជែងយ៉ាងវិជ្ជមាន៕

អ្នកបកប្រែ:马小青
ប្លុកពិសេស