ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រាប់សណ្តែកមួយចាន ជ្រើសរើសចេញនូវបុគ្គលដែលប្រជាជនជឿជាក់
2024-02-28 16:15:34cri
Share with:

        ប្រជាធិបតេយ្យជាគុណតម្លៃរួមនៃមនុស្សជាតិ។ បន្ទាប់ពីឈានចូលដំណាក់កាលធ្វើទំនើបកម្ម មនុស្សគ្រប់គ្នាខំរុករកកាន់តែស៊ីជម្រៅចំពោះប្រព័ន្ធប្រជាធិបតេយ្យ។

         «គ្រាប់សណ្តែកមាស គ្រាប់សណ្តែកប្រាក់ កុំបោះផ្តេសផ្តាស ជ្រើសរើសមនុស្សត្រឹមត្រូវ បោះក្នុងចានរបស់មនុស្សត្រឹមត្រូវ »  --ក្នុងសតវត្សរ៍ឆ្នាំ១៩៣០និងឆ្នាំ១៩៤០  បក្សកុម្មុនីស្តចិនដែលដឹកនាំមហាជនចិនតស៊ូរំដោះប្រជាជាតិនិងដណ្តើមឯករាជ្យជាតិ បានបង្កើតវិធីបោះឆ្នោតតាមរយៈការបោះគ្រាប់សណ្តែក ។ កាលនោះ ប្រជាជនចិនភាគច្រើនមិនចេះអក្សរ  ការយកសណ្តែកជាស្លឹកឆ្នោត   អាចធានាឱ្យអ្នកមិនចេះអក្សរអាចអនុវត្តសិទ្ធិប្រជាតិបតេយ្យរបស់ខ្លួនបាន ។  ពេលបោះឆ្នោត បេក្ខជនឈរឈ្មោះអង្គុយជាជួរ បែរខ្នងដាក់អ្នកបោះឆ្នោត ហើយដាក់ចានទទេមួយនៅពីក្រោយខ្នងម្នាក់ៗ  អ្នកភូមិដែលមានអាយុលើសពី ១៨ ឆ្នាំយកគ្រាប់សណ្តែករបស់ខ្លួនហើយ បោះក្នុងចានដែលខ្លួនពេញចិត្ត ទីចុងបំផុត ផ្អែកលើចំនួនគ្រាប់សណ្តែកក្នុងចាន កំណត់ថាតើនរណាជាប់ឆ្នោត។

      លោក ម៉ៅ សេតុង ធ្លាប់បូកសរុបថា «  ប្រធានរដ្ឋរបស់យើង នាយករដ្ឋមន្ត្រីយើង សុទ្ធតែត្រូវជ្រើសរើសចេញពីការបោះឆ្នោតក្នុងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស  ហើយចាំបាច់ត្រូវគោរពតាមមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន  ។ »


       វាយតម្លៃលើប្រទេសណាមួយមានប្រជាធិបតេយ្យឬអត់ លោក Xi Jinping បានសម្គាល់ឃើញថាគួរអង្កេតមើលលើ  ៤ ចំណុចគឺ៖ 

១ គួរមើលថាតើប្រជាជនមានសិទ្ធិបោះឆ្នោតអត់  សំខាន់ជាងនេះទៀតគួរមើលថាតើប្រជាជនមានសិទ្ធិចូលរួមទូលំទូលាយឬអត់។

២ គួរមើលថាប្រជាជនទទួលបានពាក្យសន្យាផ្ទាល់មាត់អ្វីខ្លះក្នុងពេលបោះឆ្នោត សំខាន់ជាងនេះទៀតគួរតាមដានមើលថាតើពាក្យសន្យាទាំងនេះសម្រចបានប៉ុន្មានក្រោយបោះឆ្នោតរួច។

៣ គួរមើលថាតើយន្តការនិងច្បាប់បានកំណត់យ៉ាងម៉េចចំពោះរបៀបវារៈនយោបាយនិងនីតិវិធីនយោបាយ សំខាន់ជាងនេះទៀតគួរមើលថាតើប្រព័ន្ធនិងច្បាប់ទាំងនេះត្រូវបានអនុវត្តយ៉ាងពិតប្រាកដឬអត់។

៤  គួរមើលថាតើក្បួនច្បាប់និងនីតិវិធីសម្រាប់ប្រតិបត្តិការនៃអំណាចមានភាពប្រជាធិបតេយ្យឬអត់ សំខាន់ជាងនេះទៀតគួរមើលថាតើសិទ្ធិអំណាចមានស្ថិតនៅក្រោមការឃ្លាំមើលនិងគ្រប់គ្រងពីប្រជាជនយ៉ាងពិតប្រាកដឬអត់។


       រហូតដល់បច្ចុប្បន្ន ក្នុងខែមីនារាល់ឆ្នាំ ប្រជាជនចិនជាប់រវល់ធ្វើការងារប្រកបអាជីវកម្មនិងចូលរៀនក្នុងសាលាផង ក៏យកចិត្តទុកដាក់លើការបើកធ្វើមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនផង  តាមរយៈមធ្យោបាយនិងវិធីសាស្ត្រខុសគ្នា ដូចជាការិយាល័យទំនាក់ទំនងនៅមូលដ្ឋានរបស់តំណាងសភាប្រជាជនបណ្តាញអ៊ីនធើណេត ទូរស័ព្ទជាដើម ចូលរួមជជែកពិភាក្សានិងដាក់ចេញនូវក្ដីរំពឹង។

        ចាប់ពីគ្រាប់សណ្តែកមួយចាន ជ្រើសរើសចេញនូវបុគ្គលដែលប្រជាជនជឿជាក់  រហូតដល់យុគសម័យឆ្លាតវៃ សារបញ្ចេញមតិ  ចែករំលែកនិងចុចសរសើរហាក់ដូច «គ្រាប់សណ្តែកឌីជីថល»របស់ប្រជាជនចិន។ មិនថាការងារវិស័យណាមួយក្តីទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងអេកូឡូស៊ី ជាដើម  ក្នុងអំឡុងពេលធ្វើការបោះឆ្នោត ការពិគ្រោះពិភាក្សា ការសម្រេច ការគ្រប់គ្រង រហូតដល់ការត្រួតពិនិត្យ  សុទ្ធតែបង្ហាញពីបំណងរបស់ប្រជាជននិងសំឡេងរបស់ប្រជាជន។មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនប្រមូលផ្តុំ ចាត់ចែងបូកសរុបសំឡេងទាំងនេះ  ដើម្បីកំណត់ជាភារកិច្ចនិងគោលដៅរដ្ឋាភិបាល អនុវត្តម្ដងមួយៗ ធ្វើសេចក្តីរាយការណ៍ជាសាធារណៈអំពីរាល់កិច្ចការងារ។ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល បានធ្វើឱ្យប្រទេសចិនរួមបញ្ចូលកម្លាំងនៃពហុវិស័យ  ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចជាតិឱ្យកាន់តែខ្លាំងឡើងៗ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស