ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវិនិយោគលើទ្រព្យសកម្មថេរលើសពី ៣,៩ ទ្រីលានយាន់ប្រាក់ចិន លទ្ធផលនៃការងារដឹកជញ្ជូនក្នុងឆ្នាំ ២០២៣ត្រូវបានចេញផ្សាយ
2024-02-28 17:47:10cri
Share with:

ថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការដឹកជញ្ជូន ដើម្បីបម្រើការធ្វើទំនើបកម្មតាមបែបផែនចិន។ លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនប្រទេសចិនបានថ្លែងថា យោងតាមស្ថិតិបឋមឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ លំហូអ្នកធ្វើដំណើរឆ្លងតំបន់ក្នុងសង្គមទាំងមូលក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤ បានកើនឡើងដល់ ៧២០៤ លាននាក់ ហើយការដឹកជញ្ជូនទំនិញក៏មានភាពរលូន និងប្រសិទ្ធភាពខ្ពស់ផងដែរ។

ការកែលម្អបណ្តាញដឹកជញ្ជូនបីវិមាត្រទូទាំងប្រទេសត្រូវបានពន្លឿន។ នៅឆ្នាំ ២០២៣ ប្រទេសចិនបានបញ្ចប់ការវិនិយោគលើទ្រព្យសកម្មថេរខាងគមនាគមន៍ចំនួន ៣,៩ ទ្រីលានយាន់ប្រាក់ចិន បើកផ្លូវរថភ្លើងល្បឿនលឿនប្រវែង ២៧៧៦ គីឡូម៉ែត្រ កែលម្អនិងពង្រីកផ្លូវល្បឿនលឿនប្រវែង ៧០០០ គីឡូម៉ែត្រ បន្ថែមនិងកែលម្អផ្លូវនាវាចរណ៍ប្រវែង ១០០០ គីឡូម៉ែត្រ អាកាសយានដ្ឋានអាកាសចរណ៍ដឹកជញ្ជូនមានចំនួនសរុប ២៥៩ កន្លែង ហើយភូមិទាំងអស់អាចធ្វើប្រៃសណីយ៍ផ្ទាល់បាន៕


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស