ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពន្លាតាំងពិព័រណ៍ចិនបង្ហាញមុខជាលើកដំបូងក្នុងពិព័រណ៍កសិកម្មអន្តរជាតិលើកទី៦០នៅប្រទេសបារាំង
2024-02-28 14:59:18cri
Share with:



ក្នុងពិព័រណ៍កសិកម្មអន្តរជាតិលើកទី៦០នៅប្រទេសបារាំងដែលបើកធ្វើពេលថ្មីៗនេះ ពន្លាចិនបានបង្ហាញមុខជាលើកដំបូង សហគ្រាសចិនដែលបានចូលរួមពិព័រណ៍លើកនេះបាននាំមកនូវកសិផលនិងផលិតផលបេតិកភ័ណ្ឌវប្បធម៌អរូបីគ្រប់ប្រភេទ ដែលបានទាក់ទាញពាណិជ្ជករនិងប្រជាជនបារាំងជាច្រើន។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៦៤មក ពិព័រណ៍កសិកម្មអន្តរជាតិ បានក្លាយទៅជាពិព័រណ៍កសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំង ។ ពិព័រណ៍កសិកម្មនេះបានទាក់ទាញក្រុមហ៊ុនជាង១១០០មកពីប្រទេសនិងតំបន់ជាង៣០ចូលតាំងពិព័រណ៍ តាមការប៉ាន់ប្រម៉ាណនឹងមានអ្នកទស្សនាជាង៦សែននាក់ ។

អ្នកទទួលខុសត្រូវពន្លាតាំងពិព័រណ៍ចិនបានថ្លែងថា ពិព័រណ៍លើកនេះគឺជាសកម្មភាពដែលបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងជាវេទិកាដ៏ល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយប្រជាជនបារាំង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស