ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតំបន់តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយតបនឹងហេតុការណ៍ អាក្រក់ដែលនាវាល្បាតរបស់អាជ្ញាធរតៃវ៉ាន់បុកទូកនេសាទមហាដីគោគចិនថា ភាគីមហាដីគោកចិនរក្សាសិទ្ធិឆ្លើយតបក្នុងការចាត់វិធានការទាំងអស់
2024-02-28 16:28:50cri
Share with:

ការិយាល័យកិច្ចការតំបន់តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ្នកសារព័ត៌មានបានសួរថា  បន្ទាប់ពីកើត ឡើងហេតុការណ៍ដ៏អាក្រក់ដែលនាវាយាមល្បាតរបស់អាជ្ញាធរតៃវ៉ាន់បុកទូកនេសាទ មហាដីគោកចិនដែលបណ្តាលឱ្យអ្នកនេសាទស្លាប់និងរងរបួសកាលពីថ្ងៃទី ១៤ ខែកុម្ភៈ  អាជ្ញាធរតៃវ៉ាន់បានលាក់បាំងការពិតដោយចេតនា ទម្លាក់កំហុសទៅឱ្យគេ និងឆ្លៀតឱកាសញុះញង់បង្កការបដិបក្ខគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ តើអ្នកនាំពាក្យមានការអធិប្បាយអ្វីចំពោះករណីនេះ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតំបន់តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយតបថា ហេតុការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់មនោសញ្ចេតនារបស់បងប្អូនជនរួមជាតិរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។គិតរហូតមកទល់ពេលនេះ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យមិនទាន់បានបង្ហាញពីការសុំទោសណាមួយឡើយ ផ្ទុយទៅវិញពួកគេបាននិយាយកុហក និងលាក់បាំងការពិត ដែលជាទង្វើអមនុស្សធម៌។ យើងតម្រូវឱ្យតៃវ៉ាន់ប្រកាសពីការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងផ្តល់ការបកស្រាយដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងជនរួមជាតិរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ មហាដីគោកចិនរក្សាសិទ្ធិឆ្លើយតបក្នុងការចាត់វិធានការទាំងអស់៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស